Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងអង្គការ UNIDO រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការសហគ្រាស

 សុក្រ, 30 តុលា 2026 09:09  |  63 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ក្រសួងការងារ និងអង្គការ UNIDO រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការសហគ្រាស

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តាមរយៈកម្មវិធី «មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)» បានរៀបចំដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល (ToT) ស្ដីពី «ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ដើម្បីលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាល និងធានាថា សិស្សទទួលបានចំណេះដឹង និងជំនាញស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាស ជាពិសេសជំនាញពាក់ព័ន្ធនឹងអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ។ ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមឱ្យយកចំណេះដឹង ព្រមទាំងបទពិសោធអនុវត្តជាក់ស្ដែងពីវគ្គបណ្ដុះបណ្ដាលនេះទៅបន្តផ្ទេរដល់សិស្ស និងអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។

 

វគ្គបណ្ដុះបណ្ដាលនេះមានគ្រូបង្គោលចូលរួមចំនួន ២៥ នាក់ (ស្រី ១៤ នាក់) មកពីគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១៨ គ្រឹះស្ថាន ក្នុងជំនាញកែច្នៃចំណីអាហារ ដុតនំ កាហ្វេ និងជំនាញពាក់ព័ន្ធ។ ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាពម្ហូបអាហារ ការអនុវត្តអនាម័យល្អ (GHPs) គោលការណ៍ HACCP ការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាផលិតផលចំណីអាហារ។

លទ្ធផលសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺការពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការផ្ទេរចំណេះដឹង និងជំនាញអនុវត្តជាក់ស្ដែងទៅកាន់សិស្ស TVET ដើម្បីឱ្យសិស្សបញ្ចប់ការសិក្សាមានជំនាញសុវត្ថិភាពម្ហូបអាហារ និងត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ចូលបម្រើការងារនៅតាមសហគ្រាស។ 

 

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញដែលបានកំណត់ឃើញពីសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាលកម្មវិធី DEY III នៅខេត្តបាត់ដំបង កាលពីខែឧសភា ឆ្នាំ២០២៦។ ការផ្សារភ្ជាប់ការបណ្ដុះបណ្ដាល TVET ជាមួយតម្រូវការជាក់ស្ដែងរបស់សហគ្រាស នឹងរួមចំណែកកាត់បន្ថយគម្លាតជំនាញ លើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាស និងបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា។

ការពង្រឹងសមត្ថភាពគ្រូបង្គោល TVET គឺជាជំហានសំខាន់ក្នុងការកសាងកម្លាំងពលកម្មដែលមានជំនាញស្របតាមតម្រូវការសហគ្រាស និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕

 

#MLVT #HENGSour

វិចិត្រសាល

Click to enlarge image o_1k6597nml1dhpf1813v71a69a8kk.jpeg
Click to enlarge image o_1k6597nml1rti1ur019l05q2di.jpeg
Click to enlarge image o_1k6597nml1rts105711vl10gg12fvj.jpeg
Click to enlarge image o_1k6597nml5tcb1fc21b1q1gu1m.jpeg
Click to enlarge image o_1k6597nml13i3f9ua3h8649l0l.jpeg
Click to enlarge image o_1k6597nmld4o1gj1qh8t5fhvro.jpeg
Click to enlarge image o_1k6597nmlkih1pm0hfa1n8n1upgp.jpeg
Click to enlarge image o_1k6597nmlls3b181977j7e1rpnn.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3854.html#sigProIdec59edeb8f

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.