Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3125

ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ

 សៅរ៍, 15 មីនា 2025 10:31  |  497 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពរនានា។ 

 

ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបប្រជុំជាមួយនាយក នាយករង គណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងមន្ត្រីតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយឯកឧត្តមបានលើកឡើងថា មជ្ឈមណ្ឌលបាននិងកំពុងបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ជាពិសេសកម្មវិធី TVET 1.5M ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្ស មូលធនមនុស្សសកម្ម ស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ផ្តល់ឱកាសដ៏ធំធេងជូនយុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យទទួលបានឱកាសការងារសមរម្យ តាមរយៈជំនាញមួយពិតប្រាកដប្រកបដោយគុណភាព ភាពធន់ និងបរិយាប័ន។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាន និងការសិក្សារបស់សិស្សតាមថ្នាក់រៀន រោងជាង និងបន្ទប់ពិសោធន៍ ដោយបានលើកទឹកចិត្តដល់ក្មួយៗសិស្សនិស្សិតឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីអភិវឌ្ឍខ្លួនឯង ពិសេសយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញជាប្រចាំ មានជំនាញគឺជាជីវិត មានជំនាញមានការងារ មានការងារមានចំណូល និងមានឱកាសជួយដល់ក្រុមគ្រួសារនិងសង្គមជាតិ ហើយអាចត្រឡប់មករៀនវគ្គខ្ពស់ៗជាងមុនបន្តទៀត ធ្វើការផង រៀនផង រៀនមួយជីវិត (Lifelong Learning)។

 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញដល់មជ្ឈមណ្ឌលត្រូវបន្តរៀបចំការបណ្តុះបណ្តាលឱ្យកាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅទៅតាមផែនការបណ្តុះបណ្តាល និងដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន សិស្សមានកន្លែងចុះធ្វើកម្មសិក្សា និងមានការងារធ្វើស្របតាមអភិក្រម “រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារ”៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}3125{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.