Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2927

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact

 ច័ន្ទ, 18 វិច្ឆិកា 2024 19:59  |  697 times  |   Print  |   Email
  • Image Gallery
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គ្រីស្ទៀន វ៉ុលឃឺ អាយឌី (Christian Volker Ide) ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» ឆ្នាំ២០២៤-២០២៨ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact។ 

 

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact ក្នុងដំណាក់កាលទី៣នេះ បង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងភាគីទាំងពីរ ក្នុងការផ្តល់ឱកាសដល់យុវជនដែលមានការខ្វះខាត ក៏ដូចជាកម្លាំងពលកម្មជំនាញកំរិតទាប អាចទទួលបាននូវការងារសមរម្យ និងប្រាក់ចំណូលកាន់តែប្រសើរ តាមរយៈការទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។      

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣នេះ ផ្តោតលើវិស័យសំខាន់ចំនួន ២ ដូចជា៖ 

១. ការសម្របសម្រួល និងអភិបាលកិច្ចសម្រាប់វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនឹង TVET ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។

២. ការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងអ្នកផ្តល់ជំនាញនានា តាមរយៈការគាំទ្រដល់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស នៅក្នុងខេត្តចំនួន ១២ នូវធនធានសំខាន់ៗ និងកម្មវិធីបណ្តុះបណ្តាលនានា។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣នេះ នឹងមិនត្រឹមតែជួយធ្វើឱ្យប្រសើឡើងនូវគោលនយោបាយ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ តែកម្មវិធីនេះនឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់កាន់តែមានភាពល្អប្រសើរ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2927{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.