Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2863

ពិធីបើកវគ្គ“បណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សា” សម្រាប់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ចំនួន១០០នាក់

 ច័ន្ទ, 14 តុលា 2024 19:18  |  694 times  |   Print  |   Email
  • Image Gallery
ពិធីបើកវគ្គ“បណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សា” សម្រាប់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ចំនួន១០០នាក់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម KIM Jin-Pyo (គីម ជីនផ្យូ) ប្រធានស្ថាប័នសិក្សាផ្នែកនវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សាដល់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា» ក្រោមកិច្ចសហការដោយ គ្លូប៊លធូហ្គេតដឺ ណុងហឹប ថេជូខេស៊ី ក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ 

 

ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានាពេលនេះ ពិតជាឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងគោលដៅចម្បងជំរុញកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ ជាពិសេសនោះ គឺជាការអនុវត្តតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសិស្សត្រូវរៀន “ឲ្យចប់ ឲ្យចេះ ឲ្យមានការងារ”។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចសហការរវាងក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្តកន្លងមក រួមនិងវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានេះ នឹងដើរតួនាទីជាចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សមត្ថភាពការងារទៅនឹងការវិវត្តបច្ចេកទេសយានយន្តឲ្យកាន់តែមានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារពលកម្មទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមលើកទឹកចិត្តបង្កើនកិច្ចសហការបន្ថែមទៀតក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សាសម្រាប់សិស្សនិស្សិតតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង ក៏ដូចជាផ្តល់ឱកាសហាត់ការ ចុះកម្មសិក្សា និងឱកាសការងារជូនដល់សិស្សនិស្សិត ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។  

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សនិស្សិតទាំង ១០០នាក់ដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវប្រកាន់នូវភាពម៉ឺងម៉ាត់ មោះមុតក្នុងពេលហាត់ការ និងចុះកម្មសិក្សា ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួន និងខិតខំប្រឹងប្រែងយ៉ាងណាឲ្យទទួលបានចំណាប់អារម្មណ៍ និងការវាយតម្លៃល្អពីក្រុមហ៊ុន និងអាចទទួលបានការងារធ្វើក្រោយពេលបញ្ចប់កម្មសិក្សា៕

 

#MLVT #HENGSour

Image Gallery

{gallery}2863{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.