Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2621

សិស្សនៃកម្មវិធីបណ្តុះបណ្តាល ១,៥ លាននាក់៖ ការផ្សព្វផ្សាយគឺជាកត្តាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋ

 សុក្រ, 17 ឧសភា 2024 16:58  |  1205 times  |   Print  |   Email
  • Image Gallery
សិស្សនៃកម្មវិធីបណ្តុះបណ្តាល ១,៥ លាននាក់៖ ការផ្សព្វផ្សាយគឺជាកត្តាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋ

(ភ្នំពេញ)៖ សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)បានលើកឡើងថា អ្នកសាព័ត៌មានជាភាគីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋានរបស់ពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជម្រុញពួកគេឱ្យមកចុះឈ្មោះចូលរៀនជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ។ 

 

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ 

 

យុវជន ទេព សាមុត ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា៖«ក្នុងនាមជាសិក្ខាកាមដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ខ្ញុំសប្បាយចិត្តនៅពេលមានអ្នកសារព័ត៌មានជាច្រើននាក់បានចុះមកផលិតព័ត៌មាន ធ្វើការសម្ភាសន៍យុវជនដែលកំពុងសិក្សាជំនាញនៅពេលនេះ។ ការធ្វើបែបនេះគឺមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានល្អៗពីការសិក្សាជំនាញរបស់យុវជន»។ 

 

យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺជាស្ពានក្នុងការឱ្យយុវជនដែលមានជីវភាពក្រីក្របានបន្តការសិក្សា មិនត្រឹមតែប៉ុណ្ណោះយុវជនក្រីក្រក៏បានទទួលប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលរហូតរៀនចប់ជំនាញវិជ្ជាជីវៈផងដែរ។ ការជួយជ្រោមជ្រែងទាំងអស់នេះហើយទើបធ្វើឱ្យយុវជនដែលមានជីវភាពក្រីក្រមានក្តីសង្ឃឹម និងសិក្សាជំនាញមួយនេះដោយភាពកក់ក្តៅ មិនព្រួយបារម្ភលើកត្តាជីវភាព។

 

ដោយឡែកយុវជន ប៊ុន សុធា សិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក៏បង្ហាញអារម្មណ៍ដែរថា អ្នកសារព័ត៌មានគឺជាភាគីមួយយ៉ាងសំខាន់ក្នុងផ្តល់ព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលមួយនេះបានយ៉ាងទូលំទូលាយទៅដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក តំបន់ផ្សេងទៀត ដែលអាចធ្វើឱ្យពលរដ្ឋ ក៏ដូចជាយុវជនគោលដៅ បានដឹងបានឮបានឃើញបានជ្រាបអំពីការផ្តល់ការសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។ 

 

យុវជនរូបនេះថា៖«ដូចខ្ញុំចឹង! ដំបូងឡើយខ្ញុំអត់ដឹងថាកម្ពុជាមានវគ្គសិក្សាជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភដែលផ្តល់ឱ្យដោយរាជរដ្ឋាភិបាលនោះទេ រហូតដល់ខ្ញុំឃើញមានការផ្សព្វផ្សាយព្រោងព្រៀតពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះនៅតាមបណ្តាញសង្គម ជាពិសេសតាមទូរទស្សន៍ និងសារព័ត៌មានក្នុងស្រុកនានា។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីកម្មវិធីសិក្សាជំនាញនេះហើយ ទើបខ្ញុំបានសម្រេចចិត្តដាក់ពាក្យចូលរៀនជំនាញបច្ចេកទេសនៅសាលា NPIC នៅពេលនេះ»។ 

 

ទន្ទឹមនឹងនេះយុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានអំពាវនាវឱ្យយុវជនទាំងអស់ ជាពិសេសយុវជនដែលមានជីវភាពក្រីក្រ និងបានបោះបង់ការសិក្សាសូមរួសរាន់មកដាក់ពាក្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពីព្រោះការសិក្សាជំនាញនេះគឺរៀនដោយឥតគិតថ្លៃ ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យយុវជននឹងទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែពីរាជរដ្ឋាភិបាលផងដែរ។ ការជួយជ្រោមជ្រែងនេះគឺជាការផ្តល់ឱកាសមាសពីសំណាក់រដ្ឋាភិបាល ដើម្បីឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាមានជំនាញ និងមានការងារធ្វើគ្រប់ៗគ្នា ដែលអាច ជួយស្រោចស្រង់ជីវភាពគ្រួសារ និងខ្លួនឯងនាពេលអនាគតដ៏ខ្លី។ 

 

យុវជនដែលកំពុងសិក្សាជំនាញសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2621{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.