Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2476

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍជំនាញ គឺជាគន្លឹះរួមចំណែកឱ្យកម្ពុជាទាក់ទាញវិនិយោគបន្ថែម និងជាចន្ទល់ប្រែក្លាយជាប្រទេសរីកចម្រើន

 អង្គារ, 12 មីនា 2024 09:28  |  896 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍជំនាញ គឺជាគន្លឹះរួមចំណែកឱ្យកម្ពុជាទាក់ទាញវិនិយោគបន្ថែម និងជាចន្ទល់ប្រែក្លាយជាប្រទេសរីកចម្រើន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសមត្ថភាពពលរដ្ឋកម្ពុជាឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលមានផលិតភាពខ្ពស់សម្រាប់ទាក់ទាញការវិនិយោគបន្ថែម និងជាចន្ទល់ដ៏រឹងមាំសម្រាប់កម្ពុជាប្រែក្លាយជាប្រទេសរីកចម្រើននាពេលខាងមុខ។ 

 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត”ដែលធ្វើឡើងនារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។

 

នៅចំពោះមុខដៃគូអន្តរជាតិដូចជាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ថា ការបណ្តុះបណ្តាលជំនាញនេះ នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលសម្បូរដោយកម្លាំងពលកម្មជំនាញប្រកបដោយភាពទាក់ទាញសម្រាប់វិនិយោគបរទេសដែលកំពុងបង្វែរការបោះទុនមកកាន់តំបន់អាស៊ីអាគេ្នយ៍ ហើយតាមរយៈជំនាញរបស់ពលរដ្ឋ និងការវិនិយោគនេះ នឹងធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចក្នុងពិធីប្រកាសដែរថា ការអភិវឌ្ឍជំនាញ គឺពិតជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន  ដែលនឹងជួយដោះស្រាយគម្លាតជំនាញ និងកង្វះខាតជំនាញក្នុងឧស្សាហកម្មដែលជាចន្ទល់ដ៏រឹងមាំសម្រាប់ឱ្យកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2476{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.