Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2429

ADB សរសើរកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា ហើយថាជាឱកាសគន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស

 អង្គារ, 06 កុម្ភៈ 2024 18:32  |  1217 times  |   Print  |   Email
  • Image Gallery
ADB សរសើរកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា ហើយថាជាឱកាសគន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស

(ភ្នំពេញ)៖ លោកស្រី Rachel Thompson (រ៉ាឆេល ថមសុន) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈឆ្នាំ២០២៤នេះ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ការថ្លែងយ៉ាងដូចនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។ 

 

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ជូនសមភាគីADB ពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ស្របតាមស្តង់ដាដែលមានគុណវុឌ្ឍិនៃការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យ ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។

 

ទន្ទឹមនឹងនោះ ក្រោយការបង្ហាញពីចក្ខុវិស័យ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួង នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនគារអភិវឌ្ឍន៍អាស៊ី បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសម្លឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ភាគីADB លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះADB ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមរៀងមក។

 

ជាចុងក្រោយ ភាគីADB បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើផែនការអាទិភាពរបស់ខ្លួនដើម្បីបន្តលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរថែមទៀត៕

 

#MLVT #HENGSour

Image Gallery

{gallery}2429{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.