Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2361

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងអំណរគុណក្រុមហ៊ុនជប៉ុនដែលបន្តបណ្តុះបណ្តាលសាលាបច្ចេកទេសនៅកម្ពុជា

 អង្គារ, 21 វិច្ឆិកា 2023 09:46  |  2426 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងអំណរគុណក្រុមហ៊ុនជប៉ុនដែលបន្តបណ្តុះបណ្តាលសាលាបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបន្តផ្តល់កិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សដល់សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) លើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្តុះបណ្តាលសមត្ថភាពសិក្ខាកាមរបស់កម្ពុជានៅប្រទេសជប៉ុនតាមរយៈគម្រោងកម្មសិក្សា។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងពេលជំនួបជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ ភាគីជប៉ុន បានលើកឡើងពីគម្រោងពង្រីកវិសាលភាព និងការពង្រឹងសមត្ថភាពរបស់សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ដើម្បីឆ្លើយតបនិងតម្រូវការនាពេលបច្ចុប្បន្ន។ 

 

ក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានពិភាក្សាអំពីលក្ខខណ្ឌការងារ និងឱកាសនៃការពង្រីកទីផ្សារការងារនៅប្រទេសជប៉ុន រួមទាំងការពង្រីកលទ្ធភាពនៃកិច្ចសហការផ្សេងទៀតដែលក្រុមហ៊ុនជប៉ុនមើលឃើញពីសក្តានុពលនៅកម្ពុជា។ 

 

មួយវិញទៀត ឯកឧត្តម បានបញ្ជាក់ជូនក្រុមហ៊ុនជប៉ុនថា តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភាពរបស់ក្រសួងដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មជំនាញកាន់តែច្រើនដើម្បីធានាប្រសិទ្ធភាពនៃផលិតកម្ម និងផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគ។ 

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនសមាគមជប៉ុន-កម្ពុជាថា ក្នុងក្របខណ្ឌវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបានត្រៀមលក្ខណៈសម្បត្តិជួយក្រុមហ៊ុនជប៉ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា៕

 

#MLVT

Image Gallery

{gallery}2361{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.