Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2161

រដ្ឋមន្ត្រី អុិត សំហេង ទៅចូលរួមវេទិកាអប់រំ​ពិភពលោកនៅចក្រភពអង់គ្លេស និងឆ្លៀតឱកាសកសាងទំនាក់ទំនងជាមួយអ្នកចូលរួមមកពីជុំវិញពិភពលោក

 អង្គារ, 09 ឧសភា 2023 11:15  |  2368 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រី អុិត សំហេង ទៅចូលរួមវេទិកាអប់រំ​ពិភពលោកនៅចក្រភពអង់គ្លេស និងឆ្លៀតឱកាសកសាងទំនាក់ទំនងជាមួយអ្នកចូលរួមមកពីជុំវិញពិភពលោក

(អង់គ្លេស)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកាអប់រំពិភពលោកលើកទី១៩ ក្រោមប្រធានបទ៖ ការបណ្តុះវប្បធម៌សិក្សា ការកសាងភាពធន និងការលើកកម្ពស់ចីរភាព សម្រាប់ការអប់រំកាន់តែប្រសើរឡើងប្រកបដោយភាពច្នៃប្រឌិត ភាពរឹងមាំ និងភាពក្លាហាន។

វេទិកាពិភពលោក លើកទី១៩នេះ ប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

 

វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអប់រំ ដើម្បីទទួលបានធាតុចូលសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលឱ្យមានភាពធន់ រួមទាំងមូលដ្ឋាននៃការសិក្សាកម្រិតដំបូង ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញខាងអប់រំ និងបណ្តុះបណ្តាលជំនាញ និងដៃគូអភិវឌ្ឍន៍ មកពីបណ្តាប្រទេសជុំវិញពិភពលោកចំនួន១១៨ប្រទេស។

 

វេទិកាអប់រំពិភពលោក គឺជាវេទិកានៃការប្រមូលផ្តុំរដ្ឋមន្ត្រីអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏ធំបំផុតក្នុងពិភពលោក ដើម្បីជជែកវែកញែកពីគោលនយោបាយអប់រំទៅថ្ងៃអនាគត ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ក៏ដូចជាដើម្បីវាយតម្លៃ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមការសហការគាំទ្រដោយក្រសួងអប់រំ ក្រសួងធុរកិច្ចនិងពាណិជ្ជកម្ម និងក្រសួងការបរទេសចក្រភពអង់គ្លេស និងក្រុមប្រឹក្សាជាតិអង់គ្លេស (British Council)។

 

ក្នុងកម្មវិធីនៃវេទិកាអប់រំនេះក៏មានការថ្លែងសុន្ទរកថារបស់វាគ្មិនសំខាន់ៗ ព្រមទាំងមានការពិភាក្សា និងផ្លាស់ប្តូរគំនិតថ្នាក់រដ្ឋមន្ត្រី។ ក្រៅពីនេះក៏មានការរៀបចំឱ្យមានការពិភាក្សាក្រៅផ្លូវការ និងឱកាសដើម្បីកសាងទំនាក់ទំនង (Networking) រវាងអ្នកចូលរួមទាំងអស់ផងដែរ៕

Image Gallery

{gallery}2161{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.