Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1833

ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ចូលជួបរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីពិភាក្សាផ្តោតលើវិស័យ TVET

 អង្គារ, 22 មីនា 2022 12:17  |  5185 times  |   Print  |   Email
  • Image Gallery
ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ចូលជួបរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីពិភាក្សាផ្តោតលើវិស័យ TVET

(ភ្នំពេញ)៖ ឯកឧត្តម Martin Vávra(ម៉ាទីន វ៉ាវរ៉ា) ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជា ទាំងលើការបណ្តុះបណ្តាលសមត្ថភាព សិស្ស-និស្សិត រួមនឹងការបំពាក់សម្ភារបរិក្ខានានាជាការជួយលើកកម្ពស់ទៅលើការបណ្តុះបណ្តាលផ្នែកនេះឲ្យស្របតាមការវិវឌ្ឍន៍យ៉ាងរហ័សនៃបច្ចេកវិទ្យារបស់ពិភពលោក។ 

នៅក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គរដ្ឋទូត ម៉ាទីន វ៉ាវរ៉ា ដែលនៅក្នុងកិច្ចការងារការទូតរបស់ឯកឧត្តម ពិតជាបានធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលប្រទេសយើងទាំងពីរ កម្ពុជា-ឆែក មានភាពស្និទស្នាល បង្កើនកិច្ចសហប្រតិបត្តិការទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរលង់ណាស់មកហើយ។ 

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានផ្តល់ជំនួយជួយដល់កម្ពុជានាពេលកន្លងមក ជំនួយអស់ទាំងនេះបានរួមចំណែកឲ្យកម្ពុជាបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនបន្តទៅមុខទៀត។ ទន្ទឹមនេះដែរ អ្នកជំនាញការរបស់ឆែកក៏បានមកបំពេញកិច្ចការងារនៅក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ ក្រសួងការងារ បានផ្តល់នូវបណ្ណការងារដល់ពលករជំនាញ ក៏ដូចជាអ្នកជំនាញការរបស់ឆែកប្រមាណជាង១០០នាក់មកហើយ ដោយពួកគេនឹងទទួលបានសិទ្ធគាំពារនានា ដូចពលរដ្ឋកម្ពុជាដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ស្វាគមន៍ដល់អ្នកជំនាញការទាំងនេះដែលបានមកបំពេញការងារនៅក្នុងប្រទេសកម្ពុជា ហើយក៏ចាត់ទុកថាជាកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌, គម្រោងអភិវឌ្ឍន៍រយៈពេលវែង, កម្មវិធីអប់រំ, និងកម្មវិធីសិទ្ធិមនុស្សនៅតាមតំបន់ដែលមានវិបត្តិនៅទូទាំងសកលលោក និងបានចូលមកកម្ពុជា ពីឆ្នាំ ២០០៨។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ TVETវិញ រដ្ឋាភិបាលឆែក ក៏បាន បំពាក់ឧបករណ៍សម្ភារបណ្តុះបណ្តាល, បំប៉នសមត្ថភាពថ្នាក់ដឹកនាំ និងគ្រូ, ផលិតឯកសារសិក្សា, កែលម្អហេដ្ឋារចនាសម្ព័ន្ធ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (២០១៩-២០២១) និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (២០២០-២០២១)។ 

ឯកឧត្តមអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយរដ្ឋាភិបាលឆែកបានផ្តល់នូវជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្តបន្ទាប់។ដោយឡែកចំពោះសកម្មភាពកិច្ចសហប្រតិបត្តិលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះទៀតសោត ឯកឧត្តមអគ្គរដ្ឋទូត ចង់ឲ្យគម្រោងនេះមាននិរន្តរ៍ភាព និងឯកឧត្តមទូត ចង់បានការបញ្ជាក់បន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី ថាតើក្រសួងចង់ឲ្យរដ្ឋាភិបាលឆេកបន្តជួយលើផ្នែកTVET នេះ ក្នុងកម្រិតណាបន្តទៀត។

ឆ្លើយតបទៅនឹង សំនួររបស់ឯកឧត្តមអគ្គរដ្ឋទូត ឯកឧត្តមបណ្ឌិត អុិត សំហេង ចង់ឲ្យមានដំណើរទស្សនកិច្ចរវាងគ្រូ និងគ្រូរបស់ប្រទេសយើងទៅវិញទៅមក ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកនូវចំណេះដឹង ក៏ដូចជាកម្មវិធីសិក្សា លើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះ ឲ្យកាន់តែប្រសើរ និងដើរឲ្យទាន់នូវការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក។ 

ឆ្លើយតបទៅនឹងសំណើ របស់ឯកឧត្តមរដ្ឋមន្ត្រី ឲ្យមានការរៀបចំទស្សនកិច្ចសិក្សារវាងគ្រូ និងគ្រូ របស់ប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវចំណេះដឹងផងនោះ ឯកឧត្តមអគ្គរដ្ឋទូតរីករាយនូវសំណើនេះ និងសូមឲ្យខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តធ្វើកិច្ចការនេះជាមួយស្ថានទូត ដើម្បីដាក់ស្នើសុំទៅរដ្ឋាភិបាលឆែកឲ្យមានកិច្ចសហប្រតិបត្តិការលើកិច្ចការងារទាំងនេះឲ្យបានកាន់តែលឿន៕

Image Gallery

{gallery}1833{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.