Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងខណ្ឌកំបូល

 ច័ន្ទ, 01 មិថុនា 2026 18:38  |    រៀបរៀងដោយ MLVT  |  33 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងខណ្ឌកំបូល

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក (Marvel Garment Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ។

 

ការអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលនាពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់មួយសម្រាប់ថ្នាក់ដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅរោងចក្រ ដើម្បីផ្តល់ជាដំណោះស្រាយជូនដល់បងប្អូនជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់សម្តេចតេជោ និង១០ចំណុចរបស់សម្តេចធិបតី។

 

នាឱកាសនោះ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ហើយបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រនេះ មានស្តង់ដាខ្ពស់ បងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត និងគិតគូរធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានជម្រាបជូនបងប្អូនពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រសហគ្រាស រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងបាននូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់ ហើយប្រសិនបើមានបញ្ហាអ្វីដែលដោះស្រាយមិនបាន ឬមិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងធ្វើការ សូមទាក់ទងជាបន្ទាន់មកលេខ ១២៨៦ ដើម្បីក្រុមមន្ត្រីផ្សះផ្សាវិវាទរបស់ក្រសួង ឬមន្ទីរការងារ ចុះសម្របសម្រួល ឬពន្យល់ជូន។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា ដំណើរច្រវាក់ផលិតកម្ម ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប កន្លែងធ្វើការប្រកបដោយផាសុកភាពផងដែរ។

 

សូមបញ្ជាក់ថា រោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ បើកដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ផ្គត់ផ្គង់ឱ្យម៉ាកល្បីៗជាច្រើន។ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារជាង២ម៉ឺននាក់។ បងប្អូនកម្មករនៅទីនេះទទួលបានលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន មានទីកន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារ និងផ្តល់បាយថ្ងៃត្រង់ដោយឥតគិតថ្លៃ៕

#MLVT #HENGSour


Click to enlarge image o_1jq1fru13egc55epp127ac3u18.jpeg
Click to enlarge image o_1jq1fru13n9514o4vkcqjulvq1j.jpeg
Click to enlarge image o_1jq1fru13pl61oclkcfbe478l1i.jpeg
Click to enlarge image o_1jq1fru13raa17anl1n11q61cm115.jpeg
Click to enlarge image o_1jq1fru13sso131uskvg4u16ba1o.jpeg
Click to enlarge image o_1jq1fru13tjfupn1h32gvs3fc1f.jpeg
Click to enlarge image o_1jq1fru131a1v3861h3t8rjcip14.jpeg
Click to enlarge image o_1jq1fru131b0qaq1vls1skd1ks81l.jpeg
Click to enlarge image o_1jq1fru131dcdqrkdnf326oq91c.jpeg
Click to enlarge image o_1jq1fru131lj51slb1aiseq4ne912.jpeg
Click to enlarge image o_1jq1fru131omc2av17k7u6tv491p.jpeg
Click to enlarge image o_1jq1fru131ouc25vd4t44jebk1h.jpeg
Click to enlarge image o_1jq1fru131pdu5k01m40sjbi011d.jpeg
Click to enlarge image o_1jq1fru131vn01v7a1ei51tfn1qki19.jpeg
Click to enlarge image o_1jq1fru132ghjaq1ncv1qlq18ga1b.jpeg
Click to enlarge image o_1jq1fru132ot1rcct4e1klt8c41k.jpeg
Click to enlarge image o_1jq1fru137ji13evt65nal1a9j16.jpeg
Click to enlarge image o_1jq1fru137qp1nar1p5b3l91ck317.jpeg
Click to enlarge image o_1jq1fru139o1d01196ph5o1pag1a.jpeg
Click to enlarge image o_1jq1fru1312ncrmt1mbr5911bq91e.jpeg
Click to enlarge image o_1jq1fru1312qt105m1o2mo038ns1m.jpeg
Click to enlarge image o_1jq1fru1313ensd8187r1ksi2a13.jpeg
Click to enlarge image o_1jq1fru1317ji1kh43jf1h4a179m1n.jpeg
Click to enlarge image o_1jq1fru1319cf1m0j19v21sr711vv1g.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3667.html#sigProId7fffcb840b

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.