Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ចងចាំ និងគោរពដឹងគុណជានិច្ចចំពោះវីរកងទ័ពសមរភូមិមុខ! ឯកឧត្តម ហេង សួរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

 សុក្រ, 10 មេសា 2026 12:38  |    Written by MLVT  |  643 times  |   Print  |   Email
  • Image Gallery
ចងចាំ និងគោរពដឹងគុណជានិច្ចចំពោះវីរកងទ័ពសមរភូមិមុខ! ឯកឧត្តម ហេង សួរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្នុងស្មារតីផ្សារភ្ជាប់ជាមួយសមរភូមិមុខ និងជាការចងចាំ បង្ហាញពីក្តីគោរពដឹងគុណជានិច្ចចំពោះបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនការពារជាតិមាតុភូមិ នៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទិសព្រះវិហារ។

 

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកងទ័ពនៅសមរភូមិមុខ។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបានកៀរគរនូវធនធាន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី។

ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន និងពលទាហានទាំងអស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ហើយក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក៏ដូចជាតំណាងសមាគមសហជីព រោងចក្រសហគ្រាស បងប្អូនកម្មករនិយោជិត ​និងនិយោជកទាំងអស់ ពិតជាចងចាំនូវវីរភាពដ៏អង់អាចក្លាហាន និងគោរពដឹងគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារសេចក្តីសុខសាន្តរបស់អ្នកសមរភូមិក្រោយ និងប្រទេសជាតិយើង។

 

ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នរដ្ឋ និងសមរភូមិមុខ គឺជាការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ខឿនការពារជាតិឱ្យកាន់តែរឹងមាំ ក្រោមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។  តាមរយៈនេះជាទៀងទាត់ រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងបានចុះសាកសួរសុខទុក្ខកងទ័ពដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពក្នុង១ឆ្នាំ ២ដង គឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ព្រមជាមួយនឹងការពាំនាំនូវអំណោយឧបត្ថម្ភផ្សេងៗមកជាមួយផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលនានាក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសម្រេចបានក្រោម​គោលនយោបាយនិងចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ភាពជោគជ័យទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

 

គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ​ដើម្បី​ផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ជាការលើកទឹកចិត្ត និងត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ៕

 

#MLVT #HENGSour


Click to enlarge image o_1jlqugr14c0codbc57m01mv0v.jpeg
Click to enlarge image o_1jlqugr14jg5jv86169h171ot.jpeg
Click to enlarge image o_1jlqugr14o0dsjl15ba125u1qaqq.jpeg
Click to enlarge image o_1jlqugr14pop1btsbptflu1f42l.jpeg
Click to enlarge image o_1jlqugr14rd21c8i1tpv1rjqkkim.jpeg
Click to enlarge image o_1jlqugr141a7b160ltn21dad1a4kr.jpeg
Click to enlarge image o_1jlqugr141isu179d1nqgki41r6en.jpeg
Click to enlarge image o_1jlqugr141l1b1ddf3t0104bpjo.jpeg
Click to enlarge image o_1jlqugr1464lbm9a836e4m53p.jpeg
Click to enlarge image o_1jlqugr14112c1qd1ahhl41pfju.jpeg
Click to enlarge image o_1jlqugr14258h3m1i5170r15kbs.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3623.html#sigProId513dbf952a

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.