Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ នាំយកអំណោយសប្បុរសធម៌ចែកជូនគ្រួសារភៀសសឹក និងគ្រួសារវីរកងទ័ពជួរមុខជិត ៦០០គ្រួសារ នៅខេត្តកំពង់ចាម

 អង្គារ, 23 ធ្នូ 2025 13:25  |    Written by MLVT  |  60 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ នាំយកអំណោយសប្បុរសធម៌ចែកជូនគ្រួសារភៀសសឹក និងគ្រួសារវីរកងទ័ពជួរមុខជិត ៦០០គ្រួសារ នៅខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារភៀសសឹកចំនួន ៥០៣ គ្រួសារ និងគ្រួសារវីរកងទ័ពជួរមុខចំនួន ៤៤ គ្រួសារ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

 

នាឱកាសនេះ ក្នុងស្មារតីជួយគ្នា្នក្នុងគ្រាមានអាសន្ន ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ដើម្បីឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ និងវីរកងទ័ព ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។ អំណោយទាំងនេះគឺជាសន្តានចិត្តរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត ដើម្បីគាំទ្រសមរភូមិមុខ និងបង្ហាញពីកតញ្ញុតាធម៌ចំពោះវីរកងទ័ព ដែលកំពុងការពារទឹកដី។

សម្រាប់គ្រួសារភៀសសឹកទទួលបានថវិកាចំនួន ៥០ ០០០ រៀលក្នុង១គ្រួសារ ព្រមទាំងអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត ទឹកបរិសុទ្ធ ភេសជ្ជៈ សម្ភារប្រើប្រាស់ (ខោ អាវ ប្រេងកូឡា) និងសម្ភារសិក្សាសម្រាប់កុមារ។ សម្រាប់គ្រួសារវីរកងទ័ពទទួលបានថវិកាចំនួន ៤០០ ០០០ រៀលក្នុង១គ្រួសារ ព្រមទាំងសម្ភារឧបភោគបរិភោគជាច្រើនផ្សេងទៀត ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ពួកគាត់។

 

ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្ត និងតំណាងបងប្អូនជនភៀសសឹក ក៏ដូចជាគ្រួសារវីរកងទ័ព ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តសប្បុរសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពនាពេលនេះ៕

 

#MLVT #HENGSour


Click to enlarge image o_1jd4uauvo3s81k501eqh18gc1hn0n.jpeg
Click to enlarge image o_1jd4uauvo7ut12leacbudc1makj.jpeg
Click to enlarge image o_1jd4uauvo18d11h2ie671tqd1c37h.jpeg
Click to enlarge image o_1jd4uauvo37k1n0ifja1ias1seui.jpeg
Click to enlarge image o_1jd4uauvo158u4hp18fl1s6cclgl.jpeg
Click to enlarge image o_1jd4uauvokdd1hrt130ufuj181cm.jpeg
Click to enlarge image o_1jd4uauvokn1buhcp712sm1or1k.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3463.html#sigProIdaf53befb53

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.