Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទស្ដីពី ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ

 ពុធ, 29 មេសា 2026 08:51  |    Written by MLVT  |  681 times  |   Print  |   Email
  • Image Gallery
ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទស្ដីពី ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ»។

 

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ការប្រារព្ធទិវានេះឡើង គឺដើម្បីក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបង្កើនការយកចិត្តទុកដាក់លើការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ ក្នុងទិសដៅធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខុមាលភាពពេញលេញសម្រាប់កម្មករនិយោជិត។ លោកជំទាវបានបន្ថែមថា កម្មវិធី ដែលមានការសហការរៀបចំដោយអង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រ (HPA) និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុបនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ស្របតាមគោលការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលក្នុងឆ្នាំ២០២៦នេះ គឺផ្ដោតសំខាន់លើការធានាបរិយាកាសការងារប្រកបដោយសុខុមាលភាពចិត្តសាស្ត្រសង្គម។

 

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) គឺជាការងារស្នូលដែលក្រសួងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដូចមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧។ ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែម ក្រសួងបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស «ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ» ដែលជាមគ្គទេសក៍សម្រាប់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងរោងចក្រ ក្នុងការជំរុញការបណ្ដុះបណ្ដាល និងបង្ការគ្រោះថ្នាក់ការងារ ក៏ដូចជាជំងឺវិជ្ជាជីវៈផ្សេងៗ។

លើសពីនេះ លោកជំទាវបានរំលេចថា ដើម្បីសម្រេចបាននូវ «ការងារសមរម្យ» ធាតុផ្សំសំខាន់ៗដែលមិនអាចខ្វះបាន រួមមាន៖ ការគិតគូរពីលក្ខខណ្ឌការងារទូទៅ សុវត្ថិភាព សុខភាពការងារ និងប្រព័ន្ធសន្តិសុខសង្គម។ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់សេវាគ្របដណ្ដប់លើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់អធិការកិច្ចការងារ និងយន្តការអធិការកិច្ចអន្តរក្រសួង ដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់ និងឆ្លើយតបទៅនឹងការវិវត្តនៃពិភពការងារទំនើប។

 

ជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន ៣ ចំណុច៖ (១) លើកទឹកចិត្តឱ្យកម្មករនិយោជិត សហជីព និងភាគីពាក់ព័ន្ធ បន្តសហការ និងគាំទ្រដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ, (២) បន្តអនុវត្តវប្បធម៌សន្ទនានៅកន្លែងការងារ ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់សិទ្ធិ និង (៣) ស្នើឱ្យកម្មករនិយោជិត សមាគមនិយោជក និងអង្គការសង្គមស៊ីវិល យល់ច្បាស់ពីតួនាទីរបស់ខ្លួន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jnbf3em0bngibu9lo1t8i135nu.jpeg
Click to enlarge image o_1jnbf3em0h1p1a711ld07868sim.jpeg
Click to enlarge image o_1jnbf3em0if3gta1955d2s1e5ep.jpeg
Click to enlarge image o_1jnbf3em0ot8b6f2dp1250g4n.jpeg
Click to enlarge image o_1jnbf3em0snk1se75ott5nr3go.jpeg
Click to enlarge image o_1jnbf3em0141v11n41cvb1mtqn1s10.jpeg
Click to enlarge image o_1jnbf3em015jua622ka1fqdih2v.jpeg
Click to enlarge image o_1jnbf3em015691o4fi6jete1hjhq.jpeg
Click to enlarge image o_1jnbf3em017rf1cbimv71nb62q3r.jpeg
Click to enlarge image o_1jnbf3em019q2j56atc8osh5hs.jpeg
Click to enlarge image o_1jnbf3em060tueso7c1uks1fj311.jpeg
Click to enlarge image o_1jnbf3em09sk6ju1b5kmjfuuut.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/11-%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3632.html#sigProId3ac4efecd8

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.