(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី៨ ស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារសម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន សរុបចំនួន ៤០ នាក់ ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍សុវត្ថិភាពគ្រឿងម៉ាស៊ីនដែលមានហានិភ័យខ្ពស់ ប្រព័ន្ធសុវត្ថិភាពឡចំហាយ ការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ជាពិសេសសិក្ខាកាមបានពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ខ្សែក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព ជាពិសេសបានពិសោធដោយផ្ទាល់អំពីការធ្លាក់ពីទីខ្ពស់ និងការប្រើខ្សែក្រវ៉ាត់សុវត្ថិភាពពេញដងខ្លួន (Full Body Harness) សម្រាប់សុវត្ថិភាពការងារទីខ្ពស់ និងអនុវត្តការពិសោធន៍អំពីការសង្គ្រោះផ្លូវដង្ហើម (CPR) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះកម្មករនិយោជិត និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ។ វគ្គបណ្តុះបណ្តាលនេះបានផ្សាភ្ជាប់សិក្ខាកាម ជាមួយនឹងការវិវត្តរបស់ឌីជីថលភាវូបនីយកម្មលើការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាផងដែរ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) តែងតែបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពភាគីពាក់ព័ន្ធលើផ្នែកសុវត្ថិភាព និងសុខភាពការងារតាមរយៈការបណ្ដុះបណ្ដាលប្រកបដោយគុណភាព និងប្រសិទ្ធភាពដោយរួមបញ្ជូលទាំងការសិក្សាផ្នែកទ្រឹស្ដី និងការអនុវត្តដោយផ្ទាល់ជាមួយបរិក្ខាបណ្ដុះបណ្ដាលទំនើបៗស្របតាមការវិវត្តិនៃការងារ៕
#MLVT #HENGSour
English