Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2860

ឯកឧត្តម ហេង សួរ៖ ភាគីកម្មករនិយោជិត ភាគីនិយោជក ភាគីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ គឺជាតួអង្គសំខាន់ក្នុងការផ្តល់ធាតុចូលដើម្បីលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត

 អាទិត្យ, 13 តុលា 2024 11:24  |    Written by MLVT  |  822 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ ភាគីកម្មករនិយោជិត ភាគីនិយោជក ភាគីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ គឺជាតួអង្គសំខាន់ក្នុងការផ្តល់ធាតុចូលដើម្បីលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត

(សៀមរាប)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន។ ការថ្លែងបញ្ជាក់នេះ គឺក្នុងពេលដែល ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នៅសណ្ឋាគារ Royal Angkor Resort ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ប្រមាណជាង ៣០០នាក់។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ត្រូវកែការការសម្រួលឲ្យមានភាពសមរម្យ និងធានាបាននូវសុវត្ថិភាពសម្រាប់កម្មករនិយោជិត ក្នុងន័យនេះគឺមិនចាំបាច់ទាល់តែត្រូវតែផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតបច្ចុប្បន្នទាំងស្រុងនោះទេ គឺគ្រាន់តែកែសម្រួលរថយន្តឲ្យមានកន្លែងកៅអង្គុយសមរម្យ ជំនួសឲ្យរថយន្តណាដែលតម្រូវឲ្យកម្មករនិយោជិតត្រូវឈរជិះលើរថយន្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក៏ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាប្រចាំ ជាពិសេសត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើរថយន្តកែច្នៃខុសបច្ចេកទេស ដែលមិនអាចយកធ្វើជារថយន្តដឹកកម្មករនិយោជិតបាននោះឡើយ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ការផ្តល់ជាធាតុចូលយ៉ាងសំខាន់ពីភាគីពាក់ព័ន្ធនានា ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមផ្តល់ជាមតិ និងសំណើកែលម្អនានា ដើម្បីក្រុមការងារអាចយកមកបញ្ចូលក្នុងគោលនយោបាយស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលជាការងារអាទិភាពមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងធ្វើការងារយ៉ាងសកម្មលើកិច្ចការនេះ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា បណ្តាភាគីពាក់ព័ន្ធនឹងមានកិច្ចពិភាក្សារួមគ្នាយ៉ាងសុីជម្រៅ គ្រប់ជ្រុងជ្រោយ ផ្អែកលើតថភាពជាក់ស្តែង ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការកែប្រែមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជាឱ្យមានភាពប្រសើរឡើង ធ្វើយ៉ាងណាឱ្យមធ្យោបាយធ្វើដំណើរប្រកបដោយបទដ្ឋានបច្ចេកទេស សុវត្ថិភាព ផាសុកភាព ដល់កម្មករនិយោជិតនៅកម្ពុជា និងជៀសវាងការបង្កគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅធ្វើការ និងត្រលប់មកកន្លែងស្នាក់នៅវិញ។ 

 

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៤នេះ មានកម្មករនិយោជិតប្រមាណជិត ២៣ មុឺននាក់កំពុងធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិតសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងត្រលប់មកពីធ្វើការវិញ។ ក្នុងនោះមានរថយន្តមួយចំនួនមិនទាន់មានកៅអីអង្គុយត្រឹមត្រូវនោះទេ ដែលកត្តាទាំងនេះអាចបង្កហានិភ័យគ្រោះថ្នាក់ដល់កម្មករនិយោជិតអំឡុងពេលធ្វើដំណើរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលដៅបំបាត់ទាំងស្រុងនូវរថយន្តដែលគ្មានកៅអីអង្គុយត្រឹមត្រូវ គ្មានបទដ្ឋានសុវត្ថិភាព និងគ្មានផាសុកភាពនៅពេលខាងមុខដ៏ខ្លី៕

 

#MLVT #HENGSour

Image Gallery

{gallery}2860{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.