Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2332

កម្ពុជាចាប់ផ្ដើមអនុវត្តផែនការសកម្មភាពកាត់បន្ថយសារធាតុអាបេស្តុសក្នុងផែនការមេលើកទី៣ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត

 អង្គារ, 31 តុលា 2023 18:16  |    Written by MLVT  |  1721 times  |   Print  |   Email
  • Image Gallery
កម្ពុជាចាប់ផ្ដើមអនុវត្តផែនការសកម្មភាពកាត់បន្ថយសារធាតុអាបេស្តុសក្នុងផែនការមេលើកទី៣ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយដៃគូពាក់ព័ន្ធកំពុងចាប់ផ្ដើមជំរុញការអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសនៅក្នុងផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដើម្បីបង្កើនការផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅប្រទេសកម្ពុជា

 

ជាក់ស្ដែងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអាហ្វីដា (APHEDA) ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសក្នុងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដោយមានអ្នកចូលរួមមកពីក្រសួង-ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធសរុប១០០នាក់។

 

ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានរំឭកពីសន្និសីទអន្តរជាតិស្តីពីការងារលើកទី១១០ (110th International Labour Conference) នៅទីក្រុងហ្សឺណែវ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ ដែលបានអនុម័តសេចក្តីសម្រេចមួយ ដោយបញ្ជូលគោលការណ៍នៃបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ នៅក្នុងក្របខណ្ឌសិទ្ធិ និងគោលការណ៍ជាមូលដ្ឋានរបស់អង្គការអន្តរជាតិខាងការងារ។ ក្នុងឱកាសនោះដែរ អនុសញ្ញាស្តីពីសុវត្ថិភាព និងសុខភាពការងារ លេខ១៥៥ (C155) និងក្របខណ្ឌផ្សព្វផ្សាយសម្រាប់អនុសញ្ញាស្តីពីសុវត្ថិភាព និងសុខភាពការងារ លេខ១៨៧ (C187) ត្រូវបានប្រកាសជាអនុសញ្ញាស្នូល។ ការសម្រេចនេះមានន័យថា រដ្ឋសមាជិកនៃអង្គការអន្តរជាតិខាងការងារទាំងអស់ត្រូវប្តេជ្ញាគោរពនិងលើកកម្ពស់សិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននេះ ទោះបីជារដ្ឋសមាជិកណាមួយមិនបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារក៏ដោយ។

 

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ជានិច្ចជាកាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ក្នុងនោះការពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួង ដោយសម្រេចបានសមិទ្ធផលការងារសំខាន់ៗ រួមមាន៖ ១-ការរៀបចំក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ២-ការបង្កើតយន្តការត្រីភាគីដើម្បីពិភាក្សាជំរុញសុវត្ថិភាព និងសុខភាពការងារ ៣-ការកែលម្អអធិការកិច្ចការងារ ៤-ការជំរុញ និងគាំទ្រដល់អង្គការវិជ្ជាជីវៈដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ៥-ការដាក់ប្រើប្រាស់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមី ៦-ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិស្តីពីបច្ចុប្បន្នភាពនៃសារធាតុអាបេស្តុសនៅកម្ពុជា ៧-ការដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ សុវត្ថិភាព និងសុខភាពការងារជាតិនិងអន្តរជាតិ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ”។

 

រាជរដ្ឋាភិបាលកម្ពុជា បើទោះជាមិនទាន់បានផ្តល់សច្ចាប័នទៅលើអនុសញ្ញាលេខ ១៦២ ស្តីពីសារធាតុអាបេស្តុស និងអនុសាសន៍ ឆ្នាំ២០០៦ របស់អង្គការអន្តរជាតិខាងការងារក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការបន្តកែលម្អសុវត្ថិភាព និងសុខភាពកម្មករនិយោជិត ក៏ដូចជាការបង្កើនផលិតភាពការងារសម្រាប់និយោជកផងដែរ។

 

ដោយឡែក ក្នុងកិច្ចសហការជាមួយអង្គការអាហ្វីដាប្រចាំកម្ពុជា (APHEDA) ចាប់ពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន ក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួន៣លើករួចមកហើយ ក្នុងការអនុវត្តផែនការសកម្មភាពនៃគម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាបេស្តុសនៅកម្ពុជា។ បន្ថែមពីនេះ ក៏បានប្រមូលព័ត៌មានពាក់ព័ន្ធក្នុងការកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាបេស្តុសនៅកម្ពុជា និងឯកសារអប់រំបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងធនធានមនុស្សនៃសហគ្រាស គ្រឹះស្ថាន សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់សមត្ថភាព យល់ដឹងពីសារធាតុអាបេស្តុសសម្រាប់បង្កា និងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព សំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស៕

 

#MLVT

Image Gallery

{gallery}2332{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.