Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា សហភាពអឺរ៉ុប និងអង្គការ ILO ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសិទ្ធិស្ត្រី និងកុមារ ក្នុងបរិបទទេសន្តរប្រវេសន៍

 សុក្រ, 23 មករា 2026 18:07  |  161 times  |   Print  |   Email
  • Image Gallery
កម្ពុជា សហភាពអឺរ៉ុប និងអង្គការ ILO ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសិទ្ធិស្ត្រី និងកុមារ ក្នុងបរិបទទេសន្តរប្រវេសន៍

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់លើកទី២ នៃគម្រោងការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ ដែលហៅកាត់ថា ILO-PROTECT កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់វ៉េ។

 

កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាពីវឌ្ឍនភាព និងចែករំលែកបទពិសោធដែលទទួលបានពីការអនុវត្តគម្រោងក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ព្រមទាំងពិភាក្សាលើការកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦។ លើសពីនេះ អង្គប្រជុំក៏បានផ្តោតលើការរឹតចំណងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ូ វុឌ្ឍី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងខិតខំជំរុញការអនុវត្តគម្រោងនេះ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយជាតិឱ្យស្របតាមស្តង់ដាអន្តរជាតិ សំដៅកាត់បន្ថយភាពងាយរងគ្រោះ និងទប់ស្កាត់រាល់ទម្រង់នៃការរំលោភបំពាន ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ផ្លូវភេទ អំពើហិង្សា និងការជួញដូរមនុស្ស។ តាមរយៈគម្រោងនេះ ស្ត្រីនិងកុមារ នឹងទទួលបានឱកាសកាន់តែច្រើនក្នុងការទទួលបានព័ត៌មាន សេវាសង្គម និងការប្រឹក្សាយោបល់ផ្នែកច្បាប់នានា។

 

ជាមួយគ្នានេះដែរ ឯកឧត្តមបានបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានត្រៀមលក្ខណៈជានិច្ចក្នុងការគាំទ្រដល់ពលករខ្មែរដែលវិលត្រឡប់មកមាតុភូមិវិញ ដោយធានាឱ្យមានការទទួលស្វាគមន៍ប្រកបដោយសេចក្តីថ្លៃថ្នូរ និងផ្តល់សេវាចាំបាច់ទាន់ពេលវេលា ដូចជា ការជួយសម្រួលការធ្វើដំណើរ ការស្នាក់នៅ ការបណ្តុះបណ្តាលជំនាញ និងការស្វែងរកឱកាសការងារនៅក្នុងស្រុក។

ទន្ទឹមនឹងនោះ លោកស្រី Xiaoyan Qian បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងភាពជាដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា និយោជក និងកម្មករនិយោជិត។ លោកស្រីបានសង្កត់ធ្ងន់ថា គម្រោង ILO-PROTECT មានសារៈសំខាន់ណាស់ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាកសាងទីផ្សារការងារឱ្យកាន់តែរឹងមាំ និងមានបរិយាបន្ន តាមរយៈការទទួលស្គាល់ជំនាញរបស់ពលករដែលវិលត្រឡប់មកមាតុប្រទេសវិញ និងជួយភ្ជាប់ពួកគាត់ទៅកាន់ឱកាសការងារដ៏សមរម្យ។

 

ចំណែក លោក Bryan Fornari បានលើកឡើងថា គម្រោង ILO-PROTECT ដែលដឹកនាំដោយអង្គការ ILO និងមានការចូលរួមពីស្ថាប័ន UN ផ្សេងៗទៀត មិនត្រឹមតែជួយការពារ និងធ្វើសមាហរណកម្មពលករភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដោះស្រាយបញ្ហាការធ្វើទេសន្តរប្រវេសន៍ ការកេងប្រវ័ញ្ច និងការជួញដូរមនុស្សផងដែរ។ លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើសមភាពយេនឌ័រ និងសិទ្ធិជាមូលដ្ឋាន ដែលស្របតាមអាទិភាពជាតិ និងក្របខ័ណ្ឌអាស៊ាន។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងនិយោជក សហជីព ព្រមទាំងអង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូអភិវឌ្ឍន៍យូរអង្វែង ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុវត្ថិភាព និងសិទ្ធិសេរីភាពរបស់ពលករទេសន្តរប្រវេសន៍នៅកម្ពុជា៕

 

#MLVT #HENGSou

Image Gallery

Click to enlarge image o_1jfl8pvnr1ufoj2s1abd119u1ld7j.jpeg
Click to enlarge image o_1jfl8pvnr9da1eahjp21m6jsi8g.jpeg
Click to enlarge image o_1jfl8pvnrc1d3gt7m1pa28p3i.jpeg
Click to enlarge image o_1jfl8pvnroes1qk0bblfj61rnqf.jpeg
Click to enlarge image o_1jfl8pvnrueqod31p93upg15l3h.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3508.html#sigProId2cd5170f99

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.