Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

 អង្គារ, 20 មករា 2026 13:19  |  30 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

 

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូប និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នៃអង្គការអន្តរជាតិខាងការងារ (ILO) បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់យ៉ាងស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA) CO., LTD.) ក្នុងខេត្តកំពង់ឆ្នាំង។

ការចុះជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងបរិយាកាសដ៏រីករាយនាពេលនេះ បានធ្វើឱ្យបងប្អូនកម្មករនិយោជិតសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់បងប្អូនកម្មករនិយោជិត។

ការអញ្ជើញចុះជួប និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការស្វែងយល់ពីស្ថានភាពការងារប្រចាំថ្ងៃ និងទុក្ខធុរៈរបស់បងប្អូនកម្មករនិយោជិតដោយផ្ទាល់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

បច្ចុប្បន្ន រោងចក្រ ស៊ិនគី អឹភែរឹល មានកម្មករនិយោជិតបំពេញការងារសរុបប្រមាណ ៦ ៨០០នាក់ ហើយក៏កំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀតផងដែរ។ បងប្អូនកម្មករនៅទីនេះ ទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រីនតាមគោលការណ៍របស់រាជរដ្ឋាភិបាល ជាមួយលក្ខខណ្ឌការងារល្អប្រសើរ រួមមានអាហារដ្ឋានស្តង់ដា និងកន្លែងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយផាសុកភាព។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រដែលបានសម្របសម្រួលរៀបចំកម្មវិធីសំណេះសំណាលដ៏មានអត្ថន័យនេះ និងដែលតែងតែចូលរួមគោរពច្បាប់ស្តីពីការងារ អនុវត្តនូវស្ដង់ដាការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jfd148v0sno1aflod613e5fqhj.jpeg
Click to enlarge image o_1jfd148v01c4pbvo1asr14s517sll.jpeg
Click to enlarge image o_1jfd148v01gm01d82j4kdh7bk0q.jpeg
Click to enlarge image o_1jfd148v01l3d1m2pd4gu1t10v5n.jpeg
Click to enlarge image o_1jfd148v01tkt1ue51odnfsr1h7fm.jpeg
Click to enlarge image o_1jfd148v014vs1ce61t0e1q90141cp.jpeg
Click to enlarge image o_1jfd148v016i3n8k158p1lou1l47o.jpeg
Click to enlarge image o_1jfd148v06t1qov1ns718vve62r.jpeg
Click to enlarge image o_1jfd148v06101sq41ianu0ve8fk.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3502.html#sigProId6e535d6717

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.