Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សន្យាបន្ដជួយជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

 ព្រហស្បតិ៍, 27 វិច្ឆិកា 2025 11:20  |  7 times  |   Print  |   Email
  • Image Gallery
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សន្យាបន្ដជួយជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

 

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្តីការក្រសួង។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Yasmin Siddiqi ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍរបស់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានកសាងកម្លាំងពលកម្មជំនាញ គាំទ្រតម្រូវការទីផ្សារការងារ និងទាក់ទាញ់វិនិយោគ។ ទន្ទឹមនឹងនេះ ក៏បានបង្ហាញនូវការជឿជាក់ថា បេសកកម្មរបស់លោកស្រីនាយិកាថ្មីប្រចាំប្រទេសកម្ពុជារបស់ ADB នឹងជួយជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និង ADB កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត​ សំដៅឈានទៅសម្រេចនូវគោលដៅដែលបានដាក់ចេញ។

 

ជាការឆ្លើយតប លោកស្រីនាយិកា បានថ្លែងអំណរគុណចំពោះការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងបានបង្ហាញពីមោទនភាពដែលបានឃើញពីការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 

ភាគីទាំងពីរ បានឯកភាពគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា ឱ្យកាន់តែស៊ីជម្រៅឆ្ពោះទៅរកវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jb1on7io1j3oi8s142e17ao188dl.jpeg
Click to enlarge image o_1jb1on7io1oa41o6i1686a61bdhk.jpeg
Click to enlarge image o_1jb1on7io1t4ob89dv03pm16juo.jpeg
Click to enlarge image o_1jb1on7io3e11dghta11pvf57kq.jpeg
Click to enlarge image o_1jb1on7io5ki3ohq014mn1vhrj.jpeg
Click to enlarge image o_1jb1on7io10v915k1a9610aa111tr.jpeg
Click to enlarge image o_1jb1on7io12br19181e3ffg21srpm.jpeg
Click to enlarge image o_1jb1on7iohgtlhte781p43163sp.jpeg
Click to enlarge image o_1jb1on7iorv0g7hrn11rfijlan.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3426.html#sigProIdeea52281a2

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.