Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងហានិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

 ព្រហស្បតិ៍, 23 តុលា 2025 13:36  |  301 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងហានិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

 

(ព្រះសីហនុ)៖ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោង GIZ FABRIC Cambodia នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងហានិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់អធិការពេទ្យការងារ ដោយមានការចូលរួមពីសិក្ខាកាមមកពីថ្នាក់ក្រសួង និងមន្ទីររាជធានី-ខេត្ត ចំនួន៩ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើនចំណេះដឹងដល់អធិការពេទ្យការងារ ក្នុងការគ្រប់គ្រងហានិភ័យការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅធានាសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងក្របខ័ណ្ឌការលើកកម្ពស់សមត្ថភាពអធិការពេទ្យការងារ ដើម្បីធានាថា អធិការពេទ្យការងារទាំងនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីររាជធានី-ខេត្ត ទទួលបានការបណ្ដុះបណ្ដាលគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ហានិភ័យផ្នែកសុវត្ថិភាព និងសុខភាពការងារ ប្រភេទនៃគ្រោះថ្នាក់នៅរោងចក្រវាយនភណ្ឌ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ការវាយតម្លៃហានិភ័យ វិធីសាស្ត្រ ក្នុងការកំណត់គ្រោះថ្នាក់ ការរៀបចំឯកសារ និងរបាយការណ៍ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ។

ចំណែកលោក Hasso Anwer នាយកគម្រោង GIZ FABRIC Cambodia បានលើកឡើងដែរថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់បរិយាកាសការងារ ប្រកបដោយសុវត្ថិភាព សម្រាប់កម្មករ-និយោជិត និងសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងជាការត្រៀមខ្លួនសម្រាប់ការអនុវត្តច្បាប់ ស្តីពី សុវត្ថិភាព និងសុខភាពការងារ ដែលគ្រោងនឹងអនុម័តនាពេលខាងមុខ៕

#MLVT #HENGSour

Image Gallery

Click to enlarge image o_1j87skhbm1a4v1u541034180j1chdf.jpeg
Click to enlarge image o_1j87skhbm1rfb6g4hga10fvid6g.jpeg
Click to enlarge image o_1j87skhbm2gt13tde5f1tc76oh.jpeg
Click to enlarge image o_1j87skhbm10iqn0j2q17kq44oi.jpeg
Click to enlarge image o_1j87skhbm11q81tth1c8ca3s9fkj.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3379.html#sigProIdffaff4571a

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.