Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3226

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាមួយតំណាងអង្គការវិជ្ជាជីវៈ និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ

 អង្គារ, 29 មេសា 2025 09:12  |  592 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាមួយតំណាងអង្គការវិជ្ជាជីវៈ និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងអង្គការវិជ្ជាជីវៈ និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ តាមរយៈការកសាងសមត្ថភាព និងការយល់ដឹងរបស់កម្មករនិយោជិត និយោជក សហជីព និងសមាគមនិយោជក អំពីច្បាប់ការងាររបស់កម្ពុជា និងបទដ្ឋានអន្តរជាតិខាងការងារ។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការជំរុញឱ្យមានវប្បធម៌អនុលោមភាពតាមច្បាប់ និងការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ ដើម្បីសម្រេចបាននូវទិសដៅការងារនេះ ការលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ គឺជាការងារអាទិភាព។ 

 

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូទាំងអស់ ដោយឈរលើគោលការណ៍ស្មោះត្រង់ តម្លាភាព និងគណនេយ្យភាព សំដៅសម្រេចឱ្យបាននូវការអភិវឌ្ឍវិស័យការងារប្រកបដោយសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនងល្អនេះនឹងបង្កើតឱ្យមានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវិស័យការងារ ជាពិសេសជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត និងនិយោជក៕

 

#MLVT #HENGSour

Image Gallery

{gallery}3226{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.