Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3221

លោកជំទាវ សុវណ្ណ វណ្ណារតន៍ អញ្ជើញបើកសិក្ខាសាលាស្ដីពីការអនុវត្តគម្រោង “កិច្ចសន្ទនាសង្គម និងការបង្កើនសមត្ថភាពដើម្បីពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា”

 សុក្រ, 25 មេសា 2025 11:32  |  537 times  |   Print  |   Email
  • Image Gallery
លោកជំទាវ សុវណ្ណ វណ្ណារតន៍ អញ្ជើញបើកសិក្ខាសាលាស្ដីពីការអនុវត្តគម្រោង “កិច្ចសន្ទនាសង្គម និងការបង្កើនសមត្ថភាពដើម្បីពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា”

(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីការអនុវត្តគម្រោង “កិច្ចសន្ទនាសង្គម និងការបង្កើនសមត្ថភាពដើម្បីពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា”។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហិម៉ាវ៉ារី ភ្នំពេញ ដោយមានការចូលរួមពីសំណាក់ តំណាងអង្គការអន្តរជាតិខាងការងារ តំណាងគម្រោងភាពជាដៃគូ ILO-កូរ៉េ ក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សមាគមនិយោជក សហភាពសហជីព សហព័ន្ធសហជីព ផងដែរ។ 

 

ថ្លែងនៅកម្មវិធីបើកសិក្ខាសាលា លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការងារ យន្តការនៃការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ កាន់តែមានភាពពេញលេញដែលផ្តល់ជម្រើសបន្ថែមដល់ភាគីវិវាទ ដែលរួមមាន ការផ្សះផ្សាដោយអធិការការងារ និងអ្នកផ្សះផ្សា និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។លើសពីនេះទៀត ក្នុងការអនុវត្តជាក់ស្តែង មុននឹងឈានដល់ការផ្សះផ្សានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការចរចា ការសម្រុះសម្រួល និងការផ្សះផ្សា នៅថ្នាក់សហគ្រាស គ្រឹះស្ថានផងដែរ។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការបន្ថែមថា ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយប្រើប្រាស់នូវវិធីសាស្ត្រនៃការចរចា ការសម្របសម្រួល ការផ្សះផ្សា គឺជាយន្តការមួយដើម្បីជួយបង្កើននូវកិច្ចសន្ទនារវាងភាគីវិវាទមានឱកាសក្នុងការស្វែងយល់អំពីកង្វល់ បញ្ហាប្រឈម និងផលប្រយោជន៍ កាត់បន្ថយភាពតានតឹងរវាងភាគីវិវាទ រក្សាបាននូវទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជក រក្សាបាននូវភាពជាម្ចាស់នៃដំណោះស្រាយនៅក្នុងវិវាទ ដោយភាគីវិវាទអាចបង្កើតនូវវិធាន និងនីតិវិធីដោះស្រាយផ្ទាល់ខ្លួន ដើម្បីទទួលបាននូវដំណោះស្រាយឈ្នះ-ឈ្នះ បង្ហាញនូវការខិតខំប្រឹងប្រែងដោយភាពស្មោះត្រង់ និងប្រកបដោយមនសិការ ព្រមទាំងចំណេញពេលវេលានិងថវិកាទៀតផង។ 

 

ទន្ទឹមនឹងនេះលោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ដើម្បីធានានូវនិរន្តរភាព នៃការកែសម្រួលយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអង្គការអន្តរជាតិខាងការងារ (ILO)។ 

 

ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានស្នើជាថ្មីម្តងទៀត ឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថា ជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។ 

 

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង  មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាទាំងឡាយស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល ដោយប្រើប្រាស់កិច្ចសន្ទនាសង្គម និងយន្តការត្រីភាគីក្នុងការអភិវឌ្ឍសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យសហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តមួយ៕

 

#MLVT #HENGSour

Image Gallery

{gallery}3221{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.