Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3212

គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥

 សុក្រ, 18 មេសា 2025 18:28  |  748 times  |   Print  |   Email
  • Image Gallery
គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ ២០២៥ ដែលជាយន្តការត្រីភាគី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ វាយតម្លៃ និងជ្រើសរើសបញ្ជីបេក្ខភាពសហគ្រាស ដែលនឹងត្រូវទទួលពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ វាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥ និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការស្របតាមកូរ៉ុមដែលបានកំណត់។

 

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មការវាយតម្លៃ ការជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយត្រូវអនុវត្តស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលបានពានរង្វាន់ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ" សហគ្រាសត្រូវបំពេញគ្រប់លក្ខខណ្ឌវិនិច្ឆ័យនៃអនុលោមភាពចំនួន ៨ ដូចខាងក្រោម៖

១- អនុលោមភាពនៃលក្ខខណ្ឌការងារ

២- អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង

៣- អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ

៤- អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារ

៥- អនុលោមភាពនៃរបបសន្តិសុខសង្គម

៦- អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ

៧- អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ

៨- អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។

 

ពានរង្វាន់ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ" ជាពានរង្វាន់ថ្នាក់ជាតិ ដែលត្រូវបានបែងចែកជា ៣កម្រិត៖ ផ្កាយ១ ផ្កាយ២ និងផ្កាយ៣ ទៅតាមចំនួនកម្មករនិយោជិតនៃសហគ្រាសតាមវិស័យនីមួយៗ។ ផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ និងនីតិវិធី ដែលបានកំណត់ គណៈកម្មការវាយតម្លៃបានធ្វើការពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាព ដើម្បីធានាថា ពានរង្វាន់ដែលផ្តល់ជូនអាចបញ្ជាក់យ៉ាងច្បាស់អំពីអនុលោមភាពរបស់សហគ្រាសជ័យលាភីនីមួយៗ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមសហគ្រាសទាំងនោះ។ តាមរយៈការពិនិត្យ និងផ្ទៀងផ្ទាត់លើលទ្ធផលនៃរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងាររបស់សហគ្រាស គណៈកម្មការវាយតម្លៃបានបោះឆ្នោតផ្តល់ការឯកភាពលើបញ្ជីបេក្ខភាពសហគ្រាសដែលនឹងត្រូវទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥។ 

សហគ្រាសជ័យលាភីនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាសប្តាហ៍ក្រោយនេះ៕

 

#MLVT #HENGSour

Image Gallery

{gallery}3212{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.