Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3181

ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា»

 ច័ន្ទ, 07 មេសា 2025 18:57  |  549 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា»

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។ 

 

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់តំណាងអន្តរក្រសួង តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរការងាររាជធានី-ខេត្ត តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស តំណាងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស តំណាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស តំណាងសមាគម និងតំណាង DPs/NGOs ផងដែរ។ 

 

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។  

 

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់។ ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាម៉េរិកអំពីពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១ គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។ 

 

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕

 

#MLVT #HENGSour

Image Gallery

{gallery}3181{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.