Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3130

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ទេសន្តរប្រវេសន៍ការងារ “ការងារថែទាំ និងទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន”

 អង្គារ, 18 មីនា 2025 13:06  |  495 times  |   Print  |   Email
  • Image Gallery
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ទេសន្តរប្រវេសន៍ការងារ “ការងារថែទាំ និងទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន”

 

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអនុសាសន៍លើកទី១៧ នៃវេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ ក្រោមមូលបទ “ការងារថែទាំ និងទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអនុសាសន៍លើកទី១៧ នៃវេទិកាអាស៊ាន ដែលរៀបចំធ្វើនៅសណ្ឋាគារ សាន់វ៉េ (SUNWAY) រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា, មន្រ្តីជាន់ខ្ពស់កម្មវិធី Triangle ប្រចាំអាស៊ាន មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ទីក្រុងបាងកក ប្រទេសថៃ, ប្រធានអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី រួមទាំងឯកឧត្តម លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ តំណាងកម្មករនិយោជិត និងតំណាងនិយោជក តំណាងអង្គការជាតិនិងអង្គការអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា សរុបចំនួន ៥៧នាក់។

 

ថ្លែងនៅក្នុងពិធីសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី បានស្នើឱ្យគ្រប់ភាគីនិងដៃគូពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មក្នុងការអនុវត្តការងារទាំងឡាយក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិ នៃពលករទេសន្តរប្រវេសន៍ខាងផ្នែកថែទាំឱ្យស្របទៅតាមអនុសាសន៍ទាំង ៦ចំណុច របស់វេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៧ ឱ្យបានល្អប្រសើរ។ 

 

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអនុសាសន៍ចំនួន ៦ ដែលបានដាក់ចេញនៅក្នុងវេទិកាអាស៊ាន លើកទី១៧ ស្តីពីទេសន្តរប្រវេសន៍ការងារ ក្រោមមូលបទ "ការងារថែទាំ និងទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន" និងមានមូលបទរងចំនួន ២ គឺ "ការឆ្លើយតបទៅនឹងតម្រូវការថែទាំតាមរយៈទេសន្តរប្រវេសន៍ការងារ" និង "ការពង្រឹងការការពារ និងការលើកកម្ពស់សិទ្ធិអ្នកថែទាំដែលជាពលករទេសន្តរប្រវេសន៍"  នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ សិក្ខាសាលានេះក៏ធ្វើការចែករំលែកបទពិសោធន៍នៅក្នុងការចូលរួមវេទិកាអាស៊ាន លើកទី១៧ ស្តីពីទេសន្តរប្រវេសន៍ការងារ និងពិនិត្យលើសកម្មភាពជាក់លាក់ និងស្ថាប័នពាក់ព័ន្ធដែលចូលរួមក្នុងការអនុវត្តអនុសាសន៍ នៃវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៧ នេះផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}3130{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.