Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3019

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស

 អង្គារ, 14 មករា 2025 14:14  |  1123 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវឱកាសឱ្យបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ក៏ដូចជាទទួលបាននូវការការពារសិទ្ធិទទួលបាននូវសេវារកការងារធ្វើ និងផ្តល់នូវកិច្ចគាំពារសង្គមផងដែរ ដើម្បីជួយឱ្យបងប្អូនមានជីវភាពកាន់តែធូរធារ មានមុខរបរ និងការងារ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរ និងការងារ។ 

 

ការថ្លែងដូចនេះ ក្នុងពេលដែល ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតសាមញ្ញស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមទ្រទ្រង់សេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) កាលរសៀលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅភោជនីយដ្ឋាននាគមាស៣ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីមន្រ្តីជំនាញជាន់ខ្ពស់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:, សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងរដ្ឋបាលខណ្ឌទាំង១៤, ដៃគូអង្គការ សមាគម និងសមាជិកសមាគមសរុបប្រមាណ ១៦០នាក់។ 

 

នាឱកាសនោះ ឯកឧត្តម ងុយ រិទ្ធ បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមក្នុងការពង្រីកសមាជិកបានកើនឡើងដល់ ៤,៣៣៦នាក់ (ស្រី២,៤៩៨នាក់) ទីតាំងសេវាកម្សាន្តកើនដល់ ២៥៣ ទីតាំង ក្នុងនោះភោជនីយដ្ឋាន និង KTV មានចំនួន ២១៥, បៀហ្កាឌិន ចំនួន ២៤, ក្លិបកម្សាន្ត ចំនួន ១២ និងឌិស្កូតែក ចំនួន ២។ ជាមួយគ្នានេះ សមាគមក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នកបម្រើការក្នុងផ្នែកសេវាកម្សាន្ត។  

 

ឯកឧត្តម ងុយ រិទ្ធ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សមាគម ដូចជា៖

- ត្រូវខិតខំបង្កើនជំនឿទុកចិត្តពីសមាជិកដោយបម្រើផលប្រយោជន៏ជូនសមាជិកតាមទិសដៅផែនការដាក់ចេញប្រកបដោយផ្លែផ្កាទាំងបរិមាណ គុណភាព និងប្រសិទ្ធិផល។ 

 

- ពង្រីកសមាជិកថ្មីឱ្យបានកាន់តែច្រើនដើម្បីមានសំឡេងកាន់តែខ្លាំងក្នុងការចូលរួមធ្វើជាភាពតំណាងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

- ត្រូវបន្តចូលរួមជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៏ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.។

- បន្តចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាលអំពីយុទ្ធសាស្រ្តជាតិស្តីពី អភិវឌ្ឍន៏សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

- បន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៏ ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្របេសកកម្មសមាគមបម្រើសមាជិក។

- បន្តកិច្ចសហការជាមួយក្រុមការងារទទួលបន្ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធខណ្ឌ ដើម្បីបង្កើនសកម្មភាពនិងផ្តល់សេវាកម្មទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បណ្ណមូលនិធិសុខាភិបាល កិច្ចការពារសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

#MLVT #HENGSour

Image Gallery

{gallery}3019{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.