Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2875

ឯកឧត្តម ហេង សួរ និងឯកឧត្តម Wang Wenbin ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា

 សុក្រ, 18 តុលា 2024 20:27  |  875 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ និងឯកឧត្តម Wang Wenbin ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ 

 

ជំនួបពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា។ 

 

ឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម Wang Wenbin ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាវត្តមាន ឯកឧត្តម Wang Wenbin នឹងជម្រុញឱ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែស្អិតរមួតថែមទៀត។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការអរគុណដល់រដ្ឋាភិបាលនៃប្រទេសចិនដែលជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍វិស័យសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន អគារខ្ពស់ៗ ថាមពលអគ្គិសនី ការផ្តល់អាហារូបករណ៍សម្រាប់និស្សិតខ្មែរទៅសិក្សាបន្តនៅប្រទេសចិន ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ដែលបង្កើតការងារជាច្រើនសម្រាប់កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបន្តគាំពារដល់វិនិយោគិនចិន ក៏ដូចជាប្រជាជនចិនដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា និងប្រជាជនចិនមានទំនាក់ទំនងល្អ និងទទួលបានផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។ 

 

ចំណុចដ៏សំខាន់ ដែលឯកឧត្តមរដ្ឋមន្ត្រី លើកឡើងនៅក្នុងជំនួបនេះដែរ គឺការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស នៅតាមវិទ្យាស្ថានបណ្តះបណ្តាលបច្ចេកទេសនានានៅកម្ពុជា ដោយបច្ចុប្បន្នកម្ពុជា-ចិន ក៏មានកិច្ចសហការសម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅក្នុងខេត្តព្រះសីហនុផងដែរ។ 

 

ជាការឆ្លើយតប ឯកឧត្តម Wang Wenbin បានថ្លែងការអរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដោយឯកឧត្តម បង្ហាញការគាំទ្រ និងយល់ឃើញថាការបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រជាជនកម្ពុជានឹងបង្កើតកម្លាំងពលកម្មជំនាញសម្រាប់បំពេញតម្រូវការសម្រាប់រោងចក្រ ក្រុមហ៊ុនរបស់ចិននៅកម្ពុជា ខណៈដែលបច្ចុប្បន្នការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាមានច្រើន ដូចជាវិស័យកាត់ដេរ ឧស្សាហកម្មកែច្នៃ រោងចក្រផលិតសំបងកកង់កៅស៊ូជាដើម។ 

 

ទន្ទឹមនឹងការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម Wang Wenbin បានលើកជាសំណើចំនួនពីរ។ ទី១ ស្នើឱ្យមានការរៀបចំកិច្ចប្រជុំរវាងភាគីរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាក្រុមហ៊ុនវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការក្នុងការបណ្តះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា និងទី២ ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលលើការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងនៃប្រទេសចិន ផងដែរ។ 

 

ចំពោះសំណើទាំងពីរនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ និងគូសបញ្ជាក់ថា ក្រសួងនឹងពិនិត្យទៅលើការរៀបចំទៅតាមសំណើនេះ៕ 

 

#MLVT #HENGSour

Image Gallery

{gallery}2875{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.