Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2868

ឯកឧត្តម ហេង សួរ និងគណៈប្រតិភូសភាខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន

 ព្រហស្បតិ៍, 17 តុលា 2024 20:10  |  658 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ និងគណៈប្រតិភូសភាខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន ដឹកនាំដោយលោក NAKAGAWA Hiroji ប្រធានគណៈកម្មាធិការកសិកម្ម និងរុក្ខាប្រមាញ់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។        

 

ជំនួបពិភាក្សាការងារនេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជាពិសេសលើវិស័យបញ្ជូន និងទទួលពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។ 

 

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលជប៉ុនក៏ចូលរួមក្នុងការបង្កើតធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ ប្រទេសជប៉ុនជាគោលដៅដែលប្រជាជនកម្ពុជាចង់ទៅធ្វើការ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជាកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនប្រមាណ ២ម៉ឺននាក់។ 

 

ទន្ទឹមនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន ជាពិសេសខេត្តណាហ្គាណូ បង្កើនចំនួនការទទួលយកពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករកម្ពុជាប្រមាណជិត ៣០០នាក់ប៉ុណ្ណោះកំពុងធ្វើការនៅក្នុងខេត្តណាហ្គាណូ។ 

 

ឯកឧត្តម រដ្ឋមន្ត្រី រំពឹងថាតាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាខេត្តណាហ្គាណូ នាពេលនេះនឹងអាចចងក្រងជារបាយការណ៍សម្រាប់ពិនិត្យមើលលក្ខខណ្ឌផ្សេងៗដែលភាគីជប៉ុនត្រូវការដើម្បីទទួលយកពលករជំនាញរបស់កម្ពុជាបន្ថែមទៀត។ 

 

ជាការឆ្លើយតប លោក NAKAGAWA Hiroji បានគូសបញ្ជាក់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាបង្កើតឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកិច្ចការបង្កើនចំនួនបញ្ជូន និងទទួលពលករកម្ពុជាធ្វើការនៅក្នុងខេត្តណាហ្គាណូ ដោយលោកសម្លឹងមើលឃើញថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំង ជាពិសេសមានយុវជនជាច្រើនមានអាយុជាមធ្យមប្រមាណ២៦ឆ្នាំ ដែលជាកម្លាំងធនធានដ៏សំខាន់។ ទន្ទឹមនេះ លោកបានបញ្ជាក់ថានឹងរាយការណ៍ជូនទៅកាន់អភិបាលខេត្តណាហ្គាណូ អំពីគោលបំណងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការជាមួយគ្នា។

 

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅចុះកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនក្រោមគម្រោងចំនួន ២ រួមមាន ប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស និងប្រព័ន្ធពលករជំនាញ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងថែទាំមនុស្សចាស់ជាដើម៕

 

#MLVT #HENGSour

Image Gallery

{gallery}2868{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.