Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2754

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិស្តីពីការងារសមរម្យឈរលើភាពប្រាកដនិយមជាក់ស្តែង និងអាចអនុវត្តបាន

 សុក្រ, 02 សីហា 2024 14:44  |  876 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិស្តីពីការងារសមរម្យឈរលើភាពប្រាកដនិយមជាក់ស្តែង និងអាចអនុវត្តបាន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអង្គសិក្ខាសាលាត្រីភាគីថ្នាក់ជាតិជជែកពិភាក្សាអំពីការងារសមរម្យនៅកម្ពុជាដោយឈរលើភាពប្រាកដនិយម ជាក់ស្តែង និងអាចអនុវត្តបាន ក្នុងគោលបំណងធានានូវភាពរីកចម្រើន និងសុខដុមនីយកម្មក្នុងវិស័យដោយពិតប្រាកដ។ 

 

ការស្នើបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្ដីពីការអនុវត្ត “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធ ដូចជាអង្គការអន្តរជាតិខាងការងារ(ILO) តំណាងសហជីព និងតំណាងនិយោជកជាដើម។

 

សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាលើកទី៦ហើយដែលកម្ពុជាបានបង្កើតឱ្យមានសិក្ខាសាលាត្រីភាគីថ្នាក់ជាតិអំពីការងារសមរម្យប្រចាំឆ្នាំនៅកម្ពុជា។ បើតាមឯកឧត្តមរដ្ឋមន្ត្រី អង្គសិក្ខាសាលានឹងបើកការជជែកពិភាក្សា និងផ្តល់ធាតុចូលដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស កត្តានៃសេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ។ 

 

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការកំណត់ជាសូចនាករក្នុងការអនុវត្តលើសសរស្តម្ភទាំងនេះ គឺគួរតែមានភាពប្រាកដនិយមជាក់ស្តែង និងការអាចអនុវត្តបានដើម្បីធានាបានជាប្រយោជន៍យ៉ាងពិតប្រាកដដល់គ្រប់ភាគីក្នុងវិស័យ ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល។

 

ចំពោះការកសាងមូលធនមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃពេលវេលាដែលត្រូវការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាបន្តបន្ទាប់ដល់កម្មករនិយោជិតឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈ និងសមត្ថភាពនៃការយល់ដឹងផ្នែកផ្លូវច្បាប់ និងទំនៀមទម្លាប់ និងកត្តាប្រយោជន៍រួមដើម្បីភាពប្រសើរឡើងបន្ថែមទៀតក្នុងវិស័យ។

 

ដោយឡែកកត្តាសេដ្ឋកិច្ចវិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរ ឱ្យអង្គសិក្ខាសាលាគួរផ្តោត និងវាយតម្លៃលើកត្តានៃការពង្រឹងផលិតភាព និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់សហជីព និងអង្គការវិជ្ជាជីវៈ ជួយផ្សព្វផ្សាយ និងបន្តផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពីការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងការផ្តល់ការថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស. តាមរយៈរបបភាគទានស្ម័គ្រចិត្តដើម្បីកាត់បន្ថយការចំណាយ និងការធានាបាននូវសុខភាពល្អពេញលេញ។ 

 

សម្រាប់ចំណុចទំនាក់ទំនងវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពរីកចម្រើនក្នុងសង្គមកម្ពុជារយៈពេល១០ឆ្នាំចុងក្រោយដែលធ្វើឱ្យបរិយាកាសនៃការវិនិយោគក៏ដូចជាភាពសុខដុមនីយកម្មក្នុងរោងចក្រក៏កាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាកម្ពុជានៅសល់បញ្ហាតិចតួចក៏ដោយ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់តួអង្គក្នុងទំនាក់ទំនងវិជ្ជាជីវៈជាពិសេសតំណាងសហជីពត្រូវបង្កើនសមត្ថភាព និងត្រូវយល់ដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ចៀសវាងការប្រតិបត្តិហួសតួនាទីដើម្បីក្លាយជាភាគីដែលមានភាពជាតំណាងសម្រាប់កិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអាណាព្យាបាលក្នុងវិស័យការងារ ឯកឧត្តម បានស្នើ និងអំពាវនាវកុំឱ្យមានការរើសអើងសហជីពនៅកម្ពុជាដែលបង្ហាញឱ្យឃើញពីភាពបែកបាក់ក្នុងសង្គមជាតិ។

 

ទោះបីជាបែបណាក៏ដោយ ឯកឧត្តម ហេង សួរ បានបន្ថែមថា ភាពជោគជ័យពិតប្រាកដនៃការអនុវត្តកម្មវិធីការងារសមរម្យនៅកម្ពុជា គឺជាការព្រមទទួលយកដោយភាពឈ្នះៗរបស់គ្រប់ភាគីទាំងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាលដែលជាអាណាព្យាបាលដោយឈរលើកត្តានៃភាពប្រាកដនិយម ជាក់ស្តែង និងអនុវត្តបានដើម្បីភាពរីកចម្រើន វិបុលភាពឥតឈប់ឈរសម្រាប់កម្ពុជា៕

 

#MLVT #HENGSour

Image Gallery

{gallery}2754{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.