Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2445

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់ពលករកម្ពុជាទៅធ្វើការនៅថៃ ក្រៅពីដើម្បីប្រាក់ចំណូល ក៏ត្រូវអភិវឌ្ឍន៍ជំនាញរបស់ខ្លួន

 ពុធ, 21 កុម្ភៈ 2024 09:56  |  985 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់ពលករកម្ពុជាទៅធ្វើការនៅថៃ ក្រៅពីដើម្បីប្រាក់ចំណូល ក៏ត្រូវអភិវឌ្ឍន៍ជំនាញរបស់ខ្លួន

(ភ្នំពេញ)៖  មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមដែលត្រូវចេញទៅធ្វើការនៅប្រទេសថៃលើវិស័យសំណង់ ក្រៅពីដើម្បីប្រាក់ចំណូល គឺសូមមានគោលដៅ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន។ 

 

ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មុនពេលចេញដំណើរ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ក្នុងវិស័យសំណង់ នាសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំដោយ IOM-UN Migration។

 

គួរជម្រាបជូនថា នេះជាគំនិតផ្ដួចផ្ដើមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មុនពេលចេញដំណើរ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ក្នុងវិស័យសំណង់  ដោយមានកិច្ចសហការ រវាង IOM, TPQI,  JILAF, ECOT, ACRA និង KCEMENT។ 

 

ឯកឧត្តម ងុយ រិទ្ធ បានលើកឡើងថា គម្រោងសាកល្បងដំបូងនេះ បញ្ជាក់ឱ្យបានឃើញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ព្រមទាំងអង្គការដៃគូ ដែលតាមរយៈការបណ្ដុះបណ្ដាលនេះ ក៏បានផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសទទួល និងប្រទេសបញ្ជូន បានផលជារួម ជាពិសេសគឺបងប្អូនពលករទេសន្តរប្រវេសន៍។

 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់សិក្ខាកាមទាំងអស់ឱ្យយល់អំពីការដែលទៅធ្វើការនៅក្រៅប្រទេស គឺជាកត្តាដ៏សំខាន់ ក្នុងការធ្វើចល័តភាពនៃកម្លាំងពលកម្ម និងជំនាញ និងបានផ្សព្វផ្សាយអំពី វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១.៥លាននាក់ ដែលក្នុងនោះក៏មាន វិស័យសំណង់ដែលជាវិស័យ អាទិភាពផងដែរ។

 

បើតាមលោកស្រី Jullada Meejul អគ្គនាយកនៃវិទ្យសា្ថនគុណវឌ្ឍិវិជ្ជាជីវៈថៃ (TPQI) បញ្ជាក់ថាកម្មវិធីនេះគឺជាការបើកឱកាស ដែលអាចបញ្ជាក់នូវសមត្ថភាព ដែលមានវិញ្ញាបនបត្របញ្ជាក់គុណវុឌ្ឍិវិជ្ជាជីវៈ ដល់សិក្ខាកាមទាំងអស់ផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}2445{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.