Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2421

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ចូលរួមការប្រកួតប្រជែងកម្មវិធី សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ

 សៅរ៍, 27 មករា 2024 11:22  |  1114 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ចូលរួមការប្រកួតប្រជែងកម្មវិធី សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC)ចូលរួមប្រកួតប្រជែងកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុនដែលធ្វើឡើងនៅទីស្តីការក្រសួង។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ 

 

ជាមួយគ្នានោះ លោកប្រធានក្រុមប្រឹក្សាភិបាលទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជំរុញឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមាគមជប៉ុនពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការទទួលយកសិក្ខាកាមដើម្បីចុះកម្មសិក្សានៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទៅតាមការកំណត់របស់ច្បាប់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់។ 

 

ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងនេះ គឺជាប្រយោជន៍ទាំងវិស័យឯកជនដែលមានឱកាសក្នុងការសម្លឹងរកនិយោជិតដែលមានសក្តានុពល ទន្ទឹមនឹងនោះ ក៏ជាប្រយោជន៍ដែលសិក្ខាកាមដកស្រង់បទពិសោធន៍ជាក់ស្តែង ក៏ដូចជាឱកាសការងារផងដែរ។ 

 

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC) ពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់ក្រសួងនៅអាណត្តិទី៧នេះ ក្នុងការពង្រឹង និងពង្រីកកម្លាំងពលកម្មជំនាញសម្រាប់ទីផ្សារការងារបន្ថែមទៀតផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}2421{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.