Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2383

ឯកឧត្តម ហេង សួរ ស្នើឱ្យអង្គការOTITជំរុញក្រុមហ៊ុនជប៉ុនធំៗបង្កើនការជ្រើសរើសពលករជំនាញពីកម្ពុជា និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះពលរដ្ឋខ្មែរនៅជប៉ុន

 សុក្រ, 15 ធ្នូ 2023 16:08  |  1591 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ស្នើឱ្យអង្គការOTITជំរុញក្រុមហ៊ុនជប៉ុនធំៗបង្កើនការជ្រើសរើសពលករជំនាញពីកម្ពុជា និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះពលរដ្ឋខ្មែរនៅជប៉ុន

(តូក្យូ/ប្រទេសជប៉ុន)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យមើលលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។ 

 

ការស្នើបែបនេះរបស់ឯកឧត្តម ហេង សួរ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គការOTITជួយសម្រិតសម្រាំងយកសមាគមធំៗ និងសមាគមដែលធ្វើការដោយផ្ទាល់ជាមួយនិយោជកឱ្យមកជ្រើសរើសពលករជំនាញរបស់កម្ពុជា។

 

ទន្ទឹមនឹងនោះ ឯកឧត្តម ហេង សួរ ក៏បានស្នើឱ្យអង្គការOTITជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធចំពោះការបង្រួញពេលវេលារង់ចាំពីភាគីជប៉ុនឱ្យខ្លីជាងមុនខណៈដែលបច្ចុប្បន្នពលករកម្ពុជាម្នាក់ៗជាមធ្យមត្រូវរង់ចាំមិនតិចជាង៤ទៅ៦ខែនោះទេ។

 

សំខាន់ជាងនេះទៅទៀតក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីជប៉ុនពិនិត្យលទ្ធភាពធ្វើយ៉ាងណាអាចសម្រួលឱ្យសិក្ខាកាមខ្មែរដែលកំពុងធ្វើការនៅជប៉ុនស្រាប់ បានផ្លាស់ប្តូរការងារដោយមិនចាំបាច់ធ្វើដំណើរត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបម្រើការងារតាមរយៈពេលកំណត់សមស្របណាមួយនោះ។

 

ដោយឡែកភាគីអង្គការOTITវិញ ក៏បានគូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីដែរថា ជប៉ុនកំពុងកែសម្រួលច្បាប់ទទួលពលករបរទេសរបស់ខ្លួនដែលនឹងកាន់តែមានតម្លាភាព និងប្រសិទ្ធិភាពដើម្បីគាំពារពលករបរទេសច្រើនជាងមុន និងប្រសិទ្ធភាពជាងមុន។

បើតាមអង្គការOTIT រាជរដ្ឋាភិបាលជប៉ុន ក៏គ្រោងនឹងប្រើប្រាស់វិធានការច្បាប់តឹងរ៉ឹងចំពោះនិយោជកដែលរំលោភច្បាប់ផងដែរ។ 

 

សូមបញ្ជាក់ថា អង្គការOTIT ជាអង្គការរបស់រាជរដ្ឋាភិបាលជប៉ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពជប៉ុន។ អង្គការដែលបង្កើតឡើងតាំងពីឆ្នាំ២០១៧នេះ គឺជាអ្នកផ្តល់សិទ្ធិអនុញ្ញាតឱ្យសមាគម និងក្រុមហ៊ុនវិនិយោគជប៉ុន មានសិទ្ធិបណ្តុះបណ្តាលនិងជ្រើសរើសពលករអន្តរជាតិ៕

 

#MLVT #HENGSour

Image Gallery

{gallery}2383{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.