Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2360

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍១០ចំណុចដើម្បីជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យនៅកម្ពុជា២០២៤-២០២៨

 ច័ន្ទ, 20 វិច្ឆិកា 2023 13:28  |  1380 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍១០ចំណុចដើម្បីជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យនៅកម្ពុជា២០២៤-២០២៨

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្តល់អនុសាសន៍ចំនួន១០ចំណុចទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី«ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»ជាមូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលាក្នុងកិច្ចពិភាក្សាដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជា។ 

 

អនុសាសន៍ទាំង១០នេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី“ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨”ដែលប្រារព្ឋនៅសណ្ឋាគារភ្នំពេញដែលមានការចូលរួមពីលោក Oktavianto Pasaribu នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងលោកសំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីពសម្រាប់កម្មវិធីការងារសមរម្យប្រចាំនៅកម្ពុជា(NTUC) និងលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)។ 

 

អនុសាសន៍ទាំង១០ចំណុចនោះរួមមាន ទី១. ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើប្រសិទ្ធភាពការងាររបស់ប្រតិបត្តិកររបស់ក្រសួង ទី២. ការបង្កើតអនុឡោមភាពលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព(OSH) ទី៣. ការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទី៤. ការពង្រីកវិសាលភាពបេឡាសន្តិសុខសង្គម ទី៥. ពលករទេសន្តរប្រវេសន៍ ទី៦. ការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ទី៧. កាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម ទី៨. ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅ១,៥លាននាក់ ទី៩. ការលើកកម្ពស់យេនឌ័រដល់កម្មករនិយោជិតជាស្ត្រីតាមគោលការណ៍សមធម៌ និងទី១០. ការពង្រឹងយន្តការត្រីភាគី។ 

 

ចំពោះឯកឧត្តមរដ្ឋមន្ត្រី អនុសាសន៍១០ចំណុចនេះនឹងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជាដែលស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលដែលបានប្រកាសដាក់ចេញតាំងពីដើមអាណត្តិ។

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានរំពឹងទុកថា ការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងឈរលើការពិភាក្សាដែលយកឧត្តមប្រយោជន៍របស់កម្មករនិយោជិតប្រមាណ១០លាននាក់នៅកម្ពុជាជាមូលដ្ឋានគ្រឹះសម្រាប់ធាតុចូលក្នុងផែនការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល៕

 

#MLVT

Image Gallery

{gallery}2360{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.