Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2246

រដ្ឋមន្ត្រីក្រសួងការងារ ប្ដេជ្ញាចូលរួមអនុវត្តកម្មវិធីអាទិភាពដែលបានកំណត់ដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

 អង្គារ, 29 សីហា 2023 12:49  |  2163 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ ប្ដេជ្ញាចូលរួមអនុវត្តកម្មវិធីអាទិភាពដែលបានកំណត់ដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្ដេជ្ញាគាំទ្រនិងត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីអាទិភាពគន្លឹះនានាដែលបានកំណត់ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសរាល់កម្មវិធី និងសកម្មភាពអាទិភាពដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការប្ដេជ្ញារបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្ដេជ្ញាថា ជាមួយនឹងភាពជឿជាក់លើការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ចក្ខុវិស័យច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងប៉ិនប្រសប់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក្នុងនាមក្រសួង ក្នុងនាមសហការីដែលជាថ្នាក់ដឹកនាំក្រសួង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសគាំទ្រនិងត្រៀមខ្លួនចូលរួមអនុវត្តយ៉ាងពេញទំហឹង ប្រកបដោយភក្ដីភាពចំពោះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីអាទិភាពគន្លឹះនានា ដែលបានកំណត់ដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ជាពិសេសរាល់កម្មវិធី និងសកម្មភាពអាទិភាពទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថាបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ព្រមទាំងបងប្អូនដែលធ្វើការនៅក្រៅប្រទេសទទួលបាននូវសិទ្ធិអត្ថប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការគាំពារកាន់តែប្រសើររឹងមាំជាងមុន រីឯនិយោជក និងវិស័យឯកជនក៏ទទួលបាននូវការពារដោយស្មើភាពចំពោះមុខច្បាប់ គ្រប់រោងចក្រ សហគ្រាសនឹងកា្លយទៅជាសហគមន៍សុខសាន្តមួយ ដែលកម្មករនិយោជិត និងនិយោជកចេះគោរពគ្នា អធ្យាស្រ័យគ្នា ប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះជាធំ មិនយកការចាញ់ឈ្នះជាគោលក្នុងការដោះស្រាយវិវាទ ឬបញ្ហា។

 

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រីក៏បានប្តេជ្ញាខិតខំអភិវឌ្ឍនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល និងចាត់ទុកគ្រប់ភាគី

ពាក់ព័ន្ធទាំងអស់គឺជាដៃគូដ៏ល្អ ហើយក៏នឹងខិតខំអភិវឌ្ឍសមត្ថភាពមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យក្លាយទៅជាមន្ត្រី ដែលមានក្រមសីលធម៌ខ្ពស់ ចំណេះដឹងច្បាស់លាស់ បំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ជើងជាប់ដី រហ័សរហួន វៀងវៃ ក្នុងការសហការជាមួយគ្រប់ស្ថាប័ន ភាគីពាក់ព័ន្ធដោះស្រាយបញ្ហានានាឱ្យបានលឿន៕

Image Gallery

{gallery}2246{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.