Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2139

វៀតណាមនឹងបន្តគាំទ្រដល់កម្ពុជាលើការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 ពុធ, 05 មេសា 2023 18:27  |  2639 times  |   Print  |   Email
  • Image Gallery
វៀតណាមនឹងបន្តគាំទ្រដល់កម្ពុជាលើការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ហាណូយ-វៀតណាម)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម TRAN HONG HA ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលតែងតែសហការ និងជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ក្នុងនាមជាប្រទេសជិតខាង និងក្នុងតំបន់អាស៊ានជាមួយគ្នា តាំងពីដើមរៀងមក ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ឯកឧត្ដមបណ្ឌិត ក៏បានជម្រាបជូននូវវឌ្ឍភាពថ្មីៗ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។ ហើយនៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារកម្ពុជា-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធថ្មីៗនេះ ដែលមានឯកឧត្តមបណ្ឌិត អ៉ិត សំហេង និងឯកឧត្តម DAO NGUC DUNG ជាសហប្រធានដឹកនាំកិច្ចប្រជុំរួមគ្នា ក្រសួងទាំងពីរក៏បានចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៧) សម្រាប់អនុវត្តអនុស្សារណៈនៃការយោគយល់គ្នា និងសេចក្តីថ្លែងការណ៍រួមគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ឯកឧត្តម TRAN HONG HA បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វៀតណាមសូមគាំទ្រទាំងស្រុងនូវក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសទាំងពីរ ដែលក្រសួងទាំងពីរបានចុះហត្ថលេខាជាមួយគ្នាថ្មីៗនេះ។ បន្ថែមពីនេះ វៀតណាមក៏នឹងបន្តគាំទ្រ និងសហការជាមួយគ្នាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ និងគាំទ្រឱ្យមានរៀបចំបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅតាមព្រំដែនសម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន និងប្រទេសទាំងពីរ ហើយអាចផ្លាស់ប្តូរគ្រូបច្ចេកទេស និងនិស្សិតទៅវិញទៅមកបាន។ ជាងនេះទៅទៀតវៀតណាមក៏នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីបានសិក្សារៀនសូត្រក្នុងប្រទេសវៀតណាម។ 

 

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យក្រសួងការងារកម្ពុជា និងវៀតណាម រៀបចំបន្ថែមនូវតម្រូវការចាំបាច់ទាំងឡាយណាដែលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ដាក់ចូលក្នុងផែនការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

Image Gallery

{gallery}2139{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.