Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្រ្តីក្រសួងការងារ ស្នើសាលាអន្តរជាតិសិង្ហបុរី-កម្ពុជា ធ្វើការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា 

 ព្រហស្បតិ៍, 23 កុម្ភៈ 2023 13:21  |  2941 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្រ្តីក្រសួងការងារ ស្នើសាលាអន្តរជាតិសិង្ហបុរី-កម្ពុជា ធ្វើការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា 

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សាលាអន្តរជាតិសិង្ហបុរី-កម្ពុជា (SCIA) ដែលមានប្រព័ន្ធអប់រំពីសិង្ហបុរី ពិនិត្យមើលលទ្ធភាព ដើម្បីធ្វើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាវគ្គខ្លីៗដល់យុវជនកម្ពុជា ឱ្យមានសមត្ថភាពចូលប្រឡូកក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្លាំងនាពេលបច្ចុប្បន្ន។ 

 

ការស្នើឡើងបែបនេះ របស់ ឯកឧត្តមបណ្ឌិត អុិត សំហេង ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Tan Wee Pin នាយកប្រតិបត្តិនៃសាលាអន្តរជាតិ SCIA នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ 

 

ជាកិច្ចចាប់ផ្តើម លោក Tan Wee Pin បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីពីកម្មវិធីរបស់ សាលាអន្តរជាតិ SCIA ដោយបង្កើតក្នុងឆ្នាំ២០១៧ ជាបុត្រសម្ព័ន្ធរបស់វិទ្យាស្ថានគ្រប់គ្រងរបស់សិង្ហបុរី (Singapore Institute of Management) បង្រៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលជាប្រព័ន្ធអប់រំរបស់សិង្ហបុរី។ ទន្ទឹមនេះ ខាងសាលា ក៏មានការកម្មវិធីអប់រំតាមប្រព័ន្ធ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ថែមទៀត។ 

 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ និងអរគុណដល់ខាងសាលាអន្តរជាតិ SCIA ដែលបានធ្វើការវិនិយោគលើវិស័យអប់រំនេះនៅកម្ពុជា ដែលរាជរដ្ឋាភិបាល ចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់បំផុតមួយ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការវិនិយោគរបស់សាលា លើការអប់រំរបស់កុមារតូច បានផ្តល់ប្រយោជន៍ និងសារសំខាន់ដល់ការលូតលាស់កាយសម្បទា និងប្រាជ្ញាស្មារតីរបស់កុមារ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា កម្មវិធីអប់រំដែលយកពីសិង្ហបុរី ក៏ត្រូវស្របទៅនឹងប្រព័ន្ធអប់រំរបស់កម្ពុជាដែរ។ 

 

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យខាងសាលាអន្តរជាតិមួយនេះ ចូលរួមធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ផងដែរ ពីព្រោះថា ដោយក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា មានផែនការបណ្តុះបណ្តាលយុវជនចំនួន១លាន ៥សែននាក់ ដើម្បីចូលទៅក្នុងទីផ្សារការងារ។ ដោយហេតុថា សព្វថ្ងៃនេះ បញ្ហាកម្លាំងពលកម្មរបស់កម្ពុជានៅមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍយ៉ាងលឿនរបស់សេដ្ឋកិច្ចកម្ពុជា ដូច្នេះ ដើម្បីធ្វើការអនុវត្តន៍នូវគម្រោងនេះទទួលជោគជ័យ ទាមទារឱ្យមានការចូលរួមទាំងវិស័យរដ្ឋ និងឯកជនឱ្យបានផុសផុល។    

 

លោកនាយកប្រតិបត្តិ អរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ការសហការជាមួយខាងសាលារបស់លោក ហើយរូបលោកក៏ចង់ឱ្យមានកិច្ចព្រមព្រៀងលើអនុស្សរណៈមួយបន្ថែមទៀត ជាមួយខាងក្រសួង ដើម្បីបន្តកិច្ចសហការ នៅលើផ្លូវតែមួយ នៃវិស័យអប់រំ ក៏ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យទទួលបានផ្លែផ្កាជាវិជ្ជមាន។ 

 

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត អុិត សំហេង បានឱ្យខាងសាលាអន្តរជាតិ SCIA ធ្វើការបន្តជាមួយអគ្គនាយកដ្ឋានTVET ដើម្បីរៀបចំឱ្យមានកិច្ចព្រមព្រៀងភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឱ្យដំណើរដោយជោគជ័យ៕

Image Gallery

Click to enlarge image IMG_20230223_131951_727.jpg
Click to enlarge image IMG_20230223_131958_505.jpg
Click to enlarge image IMG_20230223_132016_322.jpg
Click to enlarge image IMG_20230223_132019_693.jpg
Click to enlarge image IMG_20230223_132029_734.jpg
Click to enlarge image IMG_20230223_132032_943.jpg
Click to enlarge image IMG_20230223_132038_950.jpg
Click to enlarge image IMG_20230223_132040_835.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2104.html#sigProId9a5164b7eb

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.