Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2078

កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារនៃឧត្តមមន្រ្តីការងារ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន លើកទី១៥ (15th SLOM-WG)

 អង្គារ, 17 មករា 2023 17:11  |  4133 times  |   Print  |   Email
  • Image Gallery
កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារនៃឧត្តមមន្រ្តីការងារ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន លើកទី១៥ (15th SLOM-WG)

(ភ្នំពេញ)៖ លោកស្រី ឃួន ច័ន្ទដូរេ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងរបស់ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំក្រុមការងារនៃឧត្តមមន្រ្តីការងារ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន លើកទី១៥ (15th SLOM-WG) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួង។ 

 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំ និងដឹកនាំដោយក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋហ្វ៊ីលីពីន និងមានការចូលរួមពីតំណាងក្រុមការងារនៃឧត្តមមន្រ្តីការងាររដ្ឋសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំប្រចាំឆ្នាំដែលធ្វើឡើង ក្នុងគោលបំណង៖ (១) ចែករំលែកព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំអាស៊ានសំខាន់ៗ ដែលពាក់ព័ន្ធនឹង SLOM-WG (២) ពិនិត្យ និងពិភាក្សាលើសកម្មភាពនិងគម្រោងនានា ក្រោមផែកការការងារ SLOM-WG ឆ្នាំ២០២១-២០២៥ និង (៣) ពិនិត្យលើវឌ្ឍនភាពការងាររបស់ស្ថាប័នក្រោមដែនអាណត្តិ SLOM-WG។ 

 

នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារកម្ពុជាបានធ្វើបទបង្ហាញចំនួន៣ ជូនគណៈប្រតិភូអាស៊ាន រួមមាន៖ (១) លទ្ធផលនៃសន្និសីទអធិការកិច្ចការងារលើកទី១១ ដែលរៀបចំដោយកម្ពុជា នៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២២ (២) លទ្ធផលនៃសិក្ខាសាលា នៃការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលរៀបចំដោយកម្ពុជា នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២២ និង (៣) លទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការអធិការកិច្ចការងារអាស៊ាន ដែលរៀបចំ និងធ្វើជាប្រធានដោយកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

 

នៅកិច្ចបញ្ចប់ គណៈប្រតិភូអាស៊ាន បានវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណដល់ប្រទេសហ្វ៊ីលីពីន ដែលបានទទួលអាណត្តិជាប្រធាន SLOM-WG  និងរៀបចំកិច្ចប្រជុំនេះ ដោយប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។

Image Gallery

{gallery}2078{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.