Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2063

សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០៖ សម្រេចបាននូវ “សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការផ្លាស់ប្តូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០”

 ពុធ, 07 ធ្នូ 2022 20:26  |  4071 times  |   Print  |   Email
  • Image Gallery
សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០៖ សម្រេចបាននូវ “សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការផ្លាស់ប្តូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០”

(ភ្នំពេញ)៖ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២២ អង្គសន្និសិទទាំងមូល សម្រេចបាននូវ “សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការផ្លាស់ប្តូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០”។ សមិទ្ធផលនេះបានបញ្ចាក់យ៉ាងច្បាស់ពីការប្តេជាចិត្តរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ានក្នុងការពង្រឹង និងបង្កើនការត្រៀមលក្ខណៈរបស់វិស្វករ និងវិទ្យាស្ថានស្រាវជ្រាវនានាក្នុងតំបន់អាស៊ាន ដើម្បីប្រឈមនឹងការផ្លាស់ប្តូរ និងប៉ះពាល់ផ្សេងៗ ដែលនឹងកើតមានឡើងក្នុងយុគសម័យឧស្សហកម្ម ៤.០។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងឱកាសបិទសន្និសិទនេះ នាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ជឿជាក់ថា តាមរយ:លទ្ធផលនៃសន្និសីទលើកទី៤០ គឺជាបំណែកមួយក្នុងការចូលរួមសម្រេចឱ្យបាននូវក្របខណ្ឌរួម និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមលើកទឹកចិត្តដល់ស្ថាប័នវិស្វកម្មនៃបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ បង្កើនល្បឿនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌវិស្វកម្មអាស៊ានក្នុងការរួមគ្នាត្រិះរិះរកដំណោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតចេញពីការវិវឌ្ឍឧស្សហកម្ម៤.០ ដើម្បីទាញយកគុណប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ សម្រាប់ធ្វើការផ្លាស់ប្តូរតួនាទីរបស់វិស្វករក្នុងកិច្ចប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មរបស់ខ្លួនឱ្យកាន់តែមានគុណភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖

ទី១-សិក្សាពីលទ្ធភាព នៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។

ទី២-ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម ៤.០។

ទី៣-រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ាន ស្តីពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។

ទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្តក្នុងការគាំទ្រការផ្លាស់ប្តូរឧស្សហកម្មអាស៊ាន ទៅឧស្សហកម្ម ៤.០ តាមរយៈកិច្ចសន្ទនាសាធារណ: និងឯកជន ជាមួយនឹងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដារឌីជីថល សម្របសម្រួលលំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយលើតំណរភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទី៥-ចូលរួមដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម ៤.០ ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសារទរដល់ សមាជិកអង្គកាសហព័ន្ធវិស្វកម្មអាស៊ាន និងវិស្វករ ឬក្រុមហ៊ុនដែលមានស្នាដៃឆ្នើមក្នុងវិស័យវិស្វកម្ម ដែលទទួលបាននូវគោរមងារវិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម វិស្វករកិត្តិយសជាន់ខ្ពស់ វិស្វករកិត្តិយស  យុវវិស្វករឆ្នើមអាស៊ាន និងអបអរសាទរចំពោះស្ថាប័នវិស្វកម្មប្រទេសឥណ្ឌូណេស៊ី ដែលនឹងទទួលទង់របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ទៅធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤១ ឆ្នាំ២០២៣៕

Image Gallery

{gallery}2063{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.