Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2060

អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន

 អង្គារ, 06 ធ្នូ 2022 12:38  |  3836 times  |   Print  |   Email
  • Image Gallery
អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន

បន្ទាប់ពីអញ្ជើញជាអធិបតីបើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិត្តិយសដល់ប្រធានស្ថាប័ន អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលបានសម្រេចបាននាពេលកន្លងមក។ 

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់វិស្វកម្មអាស៊ានដែលបានចូលរួមចំណែកធ្វើឱ្យមានការរីកចម្រើនផ្នែកធនធានមនុស្ស ជាពិសេសផ្នែកវិស្វកម្មនេះតែម្តង។  អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ក៏បានរួមចំណែកដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗយ៉ាងច្រើន ដើម្បីឆ្លងតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា និងសេដ្ឋកិច្ចសង្គម។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង ចង់ឃើញអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យវិស្វកម្ម និង ចង់ឃើញជំនាញវិស្វករនៃបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ានមានចំនួនកាន់តែច្រើន។

 

តំណាងឱ្យស្ថាប័នវិស្វករ លោក Bambang Goeritno អគ្គលេខាធិការនៃវិទ្យាស្ថានវិស្វករឥណ្ឌូនេស៊ី បានកោតសរសើរចំពោះការដឹកនាំរបស់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងក៏ដូចជាបានរៀបចំ សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០នេះ បានយ៉ាងល្អ។

 

ខណៈពេល ធ្វើជាម្ចាស់ផ្ទះសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤១ នាឆ្នាំ២០២៣ខាងមុខ ភាគីឥណ្ឌូនេស៊ីក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្តី្រផ្តល់កិត្តិយសចូលរួមក្នុងសន្និសិទនេះផងដែរ។

ឆ្លើយតបទៅនឹងសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមតាមការអញ្ជើញរបស់ភាគីជាម្ចាស់ផ្ទះឥណ្ឌូនេស៊ី។  

 

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមានការគាំទ្រពីតំណាងស្ថាប័នវិស្វកម្មអាស៊ាន ក្នុងការផ្តួចផ្តើមឱ្យមានការរៀបចំ សិក្ខាសាលា វិស្វករឌីជីថលអាស៊ាន ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំ ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ដើម្បីជាការចែករំលែកនូវបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរបន្ថែមទៀត។ ជាមួយនឹងនេះដែរ តំណាងស្ថាប័នវិស្វកម្មអាស៊ានបានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការរៀបចំសិក្ខាសាលា វិស្វករឌីជីថលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Image Gallery

{gallery}2060{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.