Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2049

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តមណ្ឌលគិរី អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងកាងារឆ្នាំ២០១៥-២០២៥

 អង្គារ, 22 វិច្ឆិកា 2022 12:19  |  5401 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តមណ្ឌលគិរី អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងកាងារឆ្នាំ២០១៥-២០២៥

(មណ្ឌលគិរី)៖ ឯកឧត្តម ហ៊ូ  វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តមណ្ឌលគិរី អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ដែលរៀបចំធ្វើឡើង នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួម ពីខាងតំណាងមន្ទីរ អង្គភាពជំនាញ ខេត្តមណ្ឌលគិរីប្រមាណ៤០នាក់។ 

 

ឯកឧត្តម ហ៊ូ  វុឌ្ឍី លើកឡើងថា រហូតមកដល់បច្ចុប្បន្ន មានសកម្មភាពមួយចំនួននៃគោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មដោយក្រសួង ស្ថាប័ន និងអង្គភាពនានា ព្រោះថា សកម្មភាពទាំងឡាយនោះ ក៏ត្រូវបានកំណត់ផងដែរ នៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗ  នៃទិសដៅការងារ និងបេសកកម្មរបស់សាមីអង្គភាពរួចហើយ។ ដូច្នេះ សកម្មភាពនៅក្នុងគោលនយោបាយមួយនេះ ក៏ដូចជាគោលនយោបាយផ្សេងទៀតផងដែរ វាពិតជាមិនអាចដាច់ចេញពីសកម្មភាពនានា ដែលមាននៅក្នុងផែនការសកម្មភាព នៃសាមីអង្គភាពនោះឡើយ។ ចំណុចនេះបញ្ជាក់ថា មន្ទីរ និងអង្គភាពជំនាញនីមួយៗ នៅថ្នាក់រាជធានី-ខេត្ត មានកាតព្វកិច្ចចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីជួយជម្រុញឱ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងស្ថាប័ននានានៅថ្នាក់ជាតិ ឱ្យឈានទៅសម្រេចផែនការសកម្មភាពរួមប្រចាំឆ្នាំនីមួយៗ ចូលរួមក្នុងការបង្កើនឱកាសការងារសមរម្យ ផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញនិងធនធានមនុស្ស និង ពង្រឹងអភិបាលកិច្ចទីផ្សារការងារ នៅទូទាំងប្រទេស។

 

ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា  បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះហើយ ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ២០១៥-២០២៥ នៅខេត្តមណ្ឌលគិរី នឹងកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត ជួយលើកស្ទួយការគ្រប់គ្រងវិស័យការងារ និងមុខរបរនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្របទៅតាមការប្រែប្រួល និងការផ្លាស់ប្តូរនានានៅក្នុងរចនាសម្ព័នគ្រប់វិស័យនៃសង្គមជាតិ ដែលត្រូវតែវិវត្តខ្លួនឱ្យត្រូវទៅតាមជំហាននីមួយៗ នៃការរីកលូតលាស់ខាងផ្នែកបច្ចេកវិទ្យា និងខាងការប្រែប្រួលខាងចិត្តសាស្រ្តសង្គម ក៏ដូចជាការប្រែប្រួលផ្សេងៗទៀតទាក់ទងទៅនឹងសុខភាព ហើយជាពិសេសគឺរាល់លក្ខខណ្ឌដ៏ចាំបាច់នានានៃការផ្ទេរដំណាក់កាល ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មដែលពឹងផ្អែកលើជំនាញនៅពេលខាងមុខ ដែលទាមទារការលើកកម្ពស់ផលិតភាពការងារ ក្នុងការប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានកំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ធានាភាពខាងជីវភាពរស់នៅ និងភាពសុខដុមនៅក្នុងសង្គម ឱ្យបានសម្របតាមការផ្លាស់ប្តូរថ្មីៗ នាពេលបច្ចុប្បន្ន និងទៅអនាគត។ 

 

ឯកឧត្តម ញ៉ន សិទ្ធ អភិបាលរងនៃគណអភិបាលខេត្តមណ្ឌលគិរី គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងផ្តល់ការយល់ដឹងបន្ថែមទៀតសម្រាប់គណៈកម្មការខេត្តមណ្ឌលគិរី ដើម្បីឈានទៅដល់ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនៅថ្នាក់ខេត្ត និងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ ឲ្យទទួលបានជោគជ័យ។ 

 

គួរបញ្ជាក់ជូនថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារកម្ពុជាឆ្នាំ២០១៥-២០២៥ ត្រូវបានបង្កើតឡើងស្របតាមបរិបទនិងស្ថានភាពជាក់លាក់នៃកម្ពុជា ដោយបានពិនិត្យ និង អនុលោមទៅតាមបទប្បញ្ញត្តិនៃអនុសញ្ញានៃអង្គការ អន្តរជាតិខាងការងារ(ILO)ឆ្នាំ១៩៦៤ លេខ១២២ ស្តីពីគោលនយោបាយមុខរបរ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបភាពសុខដុមរមនាសង្គម  តាមរយៈការបង្កើតការងារសមរម្យ និង មានផលិតផលខ្ពស់ ជូនពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធ៌ម។  គោលនយោបាយនេះ ត្រូវបានរៀបចំស៊ីសង្វាក់គ្នាទៅនឹង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យជម្រុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ឈានទៅឧស្សាហកម្មទំនើប ដែលផ្អែកលើជំនាញ មានតម្លៃបន្ថែមខ្ពស់ លើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារខ្ពស់៕

Image Gallery

{gallery}2049{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.