Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2014

ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាព រៀបចំនូវបទប្បញ្ញត្តិចាំបាច់ ដើម្បីឱ្យកម្ពុជាអាចឈានទៅលុបបំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត

 អង្គារ, 04 តុលា 2022 11:17  |  5209 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាព រៀបចំនូវបទប្បញ្ញត្តិចាំបាច់ ដើម្បីឱ្យកម្ពុជាអាចឈានទៅលុបបំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត

(ភ្នំពេញ)៖ មានប្រសាសន៍លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិ ស្តីពី បច្ចុប្បន្នភាពនៃសារធាតុអាសបេស្តុស នៅកម្ពុជា ឯកឧត្តមបណ្ឌិត អុិត សំហេង បានជំរុញឱ្យក្រុមការងារ ពង្រីកវិសាលភាពបណ្តុះបណ្តាល ផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅដល់និយោជក កម្មករនិយោជិត និងមហាជនបានដឹងជ្រួតជ្រាបអំពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុស  រៀបចំឱ្យមានផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា និងស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឱ្យកម្ពុជាអាចឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត។

 

ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការ និងការឧបត្ថម្ភរួមគ្នារបស់អង្គការ អាហ្វីដា និងអង្គការILO/Japan តាមរយៈគម្រោងលើកកម្ពស់ ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងិស័យសំណង់នៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ ភ្នំពេញ នាព្រឹកថ្ងៃទី0៤ ខែតុលា ឆ្នាំ២០២២។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ ការដឹកនាំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំចេញជាសៀវភៅកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុស ជាលើកទី២នេះ បានចេញជារូបរាងឡើង  សម្រាប់គ្រប់គ្រងធនធានព័ត៌មានស្តីពីសារធាតុអាសបេស្តុស នៅកម្ពុជា ដើម្បីជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ជួយក្នុងការរៀបចំផែនការ  និងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុសមកលើសុខភាពមនុស្ស ពិសេសកាត់បន្ថយហានិភ័យនានាចំពោះកម្មករនិយោជិត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រមែប្រមូលផ្តល់ទិន្នន័យ ព័ត៌មាន និងរបាយការណ៍នានា ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចុះធ្វើការអង្កេតលើក្រុមហ៊ុនវិស័យសំណង់ដោយផ្ទាល់។

 

ឯកឧត្តម អុិត សំហេង គូសបញ្ជាក់ថា អាសបេស្តុសគឺជាជាតិសរសៃដែលកើតឡើងពីរ៉ែធម្មជាតិដ៏រឹងមាំ និងត្រូវបានប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោក នៅក្នុងផលិតផលជាងបីពាន់មុខ ជាពិសេសនៅក្នុងវិស័យសំណង់ ផលិតផលកកិត សម្ភារទប់កំដៅ និងវាយនភណ្ឌមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក មានប្រទេសជាច្រើនបានធ្វើការឆ្លើយតបទៅនឹងភស្តុតាងនៃផលប៉ះពាល់មកលើសុខភាពមនុស្ស តាមរយៈការដកដង្ហើមដោយសារតែស្រូបសរសៃអាសបេស្តុសនេះ ដែលបង្កទៅជាជំងឺ រួមមាន៖ ជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួត មហារីកសួត មហារីកបំពង់ក និងមហារីកអូវែ  និងជំងឺមហារីកដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសដទៃទៀត ដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម។ បើគិតត្រឹមឆ្នាំ២០២១ គឺមានចំនួន ៦៧ប្រទេស ហើយដែលបានហាមឃាត់ការប្រើប្រាស់សារធាតុអាសបេស្តុសគ្រីសូថាយ៍ ដោយបានប្រើប្រាស់ផលិតផលផ្សេងជំនួសវិញដែលមានសុវត្ថិភាពជាង។ 

 

លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានសម្តែងការអបអរសាទរ ដល់រដា្ឋភិបាលកម្ពុជា ដែលបានសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត នូវសៀវភៅកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុស ជាលើកទី២ ដែលបានដាក់ឲ្យផ្សព្វផ្សាយ និងប្រើប្រាស់ចាប់ពីថ្ងៃនេះទៅ។ នេះជាការខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងារ កសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្រងព័ត៌មាននេះ ដែលឲ្យអ្នកពាក់ព័ន្ធអាចធ្វើការកំណត់បាននូវអាទិភាព ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការប្រើប្រាស់នូវសារធាតុអាសបេសស្តុសនៅកន្លែងធ្វើការ។

 

ចំណែកឯកឧត្តម Pablo Kang  ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លើកឡើងថា សារធាតុអាសបេស្តុសពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សដូចជា បង្កឲ្យកើតមានជំងឺមហារីកសួត បំពង់កជាដើម តាមរយៈការប្រើប្រាស់របស់របរផ្សេងៗដោយមិនដឹងខ្លួន។ ខណៈមនុស្សមួយចំនួនបានអះអាងថា ការប្រើប្រាស់សារធាតុនេះមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ តែវាផ្ទុយស្រលះពីការគិត របស់ពួកគាត់ទៅវិញ។ ឯកឧត្តមអគ្គរាជទូតសង្ឃឹមថា តាមរយៈកម្មវិធីផ្សព្វផ្សាយក្នុងថ្ងៃនេះ នឹងជំរុញឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់និងស្វែងយល់សិក្សាឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយដល់ការប្រើប្រាស់នូវសារធាតុអាសបេស្តុសនេះ៕

Image Gallery

{gallery}2014{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.