Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

 ព្រហស្បតិ៍, 25 សីហា 2022 14:57  |  3915 times  |   Print  |   Email
  • Image Gallery
សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ 

 

ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិសម្បទាដល់កម្មករនិយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈបទពិសោធន៍ការងារជាអតីតរដ្ឋមន្ត្រីក្រសួង ការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធន៍ការងារជួយមកដល់កម្ពុជា ឲ្យវិស័យមួយនេះទទួលបាននូវលទ្ធផលល្អ។ 

 

ពេលមកដល់កម្ពុជា ឯកឧត្តម JAEKAP LEE មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារឃើញមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា។ មានបទពិសោធន៍លើកិច្ចការងារស្តារនីតិសម្បទារបស់កម្មករនិយោជិតដែលទទួលរងនូវគ្រោះថ្នាក់ការងារនេះ ឯកឧត្តមបានបញ្ជាក់ថា រូបឯកឧត្តម ធ្លាប់បានចូលរួមចងក្រងជាគោលនយោបាយសម្រាប់គាំពារកម្មករនិយោជិតកូរ៉េ ដែលទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ និងស្តារនីតិសម្បទាជូនពួកគាត់អាចវិលត្រឡប់ទៅធ្វើការដូចដើមវិញបាន។ ក្រុមការងាររបស់ឯកឧត្តម នឹងជួយក្រុមការងារកម្ពុជាលើផ្នែកនេះ ដើម្បីយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។

 

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កាលពី២០ឆ្នាំមុន កម្ពុជាមិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃបែបនេះទេ ដោយសារតែរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់នូវសន្តិភាព និងការរក្សាបាននូវស្ថេរភាពនយោបាយ ទើបមានការអភិវឌ្ឍលឿនបែបនេះ។ មានសន្តិភាព គឺមានឱកាសក្នុងការអភិវឌ្ឍ។ កម្ពុជាបើកជំហរឲ្យមានការវិនិយោគទាំងខាងក្នុង និងខាងក្រៅ មានទំនាក់ទំនងជាមួយដៃគូនានា និងបណ្តាប្រទេសទាំងអស់គ្រប់និន្នាកាដើម្បីស្រូបទាញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានសកម្មភាពរស់រវើក។ 

 

ពាក់ព័ន្ធនឹងកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង លើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរណាស់ បន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ធ្វើឲ្យប្រទេសទាំងពីរ ក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសយើងទាំងពីរផង បានផ្តល់ប្រយោជន៍ពីគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។  លំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ បានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់។ 

 

ចំពោះទំនាក់ទំនងលើវិស័យការងារវិញ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍ការងារ រហូតក្លាយជាសហគ្រិនភាពដ៏ចំណាន។ មួយវិញទៀត លើប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ(OSH) កូរ៉េបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសមកដល់កម្ពុជា រួមជាមួយនឹងសេវាការងារដល់NEA ផងដែរ។ កូរ៉េមានបទពិសោធន៍ច្រើន ទំាងគោលនយោបាយ យន្តការ និងសេវាសម្បូរបែប លើការគ្រប់គ្រង និងដោះសា្រយបញ្ហាគ្រោះថ្នាក់ការងារជូនដល់កម្មករនិយោជិតរបស់ខ្លួន នឹងចែករំលែកបទពិសោធន៍ទាំងនេះ មកខាងប.ស.ស យកទៅអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀត។  

 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពី ការអភិវឌ្ឍរបបសន្តិសុខសង្គមរបស់កម្ពុជា មកដល់ពេលនេះកម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន៖ ទី១.ផ្នែកហានិភ័យការងារ អនុវត្តនៅឆ្នាំ២០០៨, ទី២.ផ្នែកថែទាំសុខភាព អនុវត្តនៅឆ្នាំ២០១៦, និងទី៣.ផ្នែកប្រាក់សោធន ទើបប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយបាននិងកំពុងធ្វើយុទ្ធនាការ រយៈពេល ៩០ថ្ងៃ ផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ។

  

ឯកឧត្តម JAEKAP LEE បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដែលបានគាំទ្រចំពោះការអនុវត្តគម្រោងរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមសង្ឃឹមថា ការជួយជ្រោមជ្រែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នឹងធ្វើឲ្យដំណើរការអនុវត្តនូវគម្រោងមួយនេះ ពិតជាទទួលបានជោគជ័យដ៏ធំធេង៕

Image Gallery

Click to enlarge image IMG_20220825_145537_750.jpg
Click to enlarge image IMG_20220825_145546_652.jpg
Click to enlarge image IMG_20220825_145553_904.jpg
Click to enlarge image IMG_20220825_145556_584.jpg
Click to enlarge image IMG_20220825_145559_417.jpg
Click to enlarge image IMG_20220825_145609_277.jpg
Click to enlarge image IMG_20220825_145613_855.jpg
Click to enlarge image IMG_20220825_145616_670.jpg
Click to enlarge image IMG_20220825_145618_724.jpg
Click to enlarge image IMG_20220825_145621_474.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1984.html#sigProId0b5e3a6781

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.