Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្រុមហ៊ុនCPF ប្រទេសថៃ

 អាទិត្យ, 07 សីហា 2022 16:02  |  4218 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្រុមហ៊ុនCPF ប្រទេសថៃ

(ប្រទេសថៃ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងរោងចក្រCPF(Thailand)Public Company Limited) ស្ថិតនៅក្នុងខេត្តនគរាជសីម៉ា ប្រទេសថៃ។ 

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនពលកររបស់យើងដែលបានកំពុងធ្វើការនៅបរទេស។  

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CPF ដែលបានផ្តល់ឱកាសការងារ ជូនដល់ពលករកម្ពុជា ឲ្យបានបម្រើការងារនៅក្រុមហ៊ុន ទទួលបានប្រាក់ឈ្នួល ការស្នាក់នៅ និងហូបចុកបានយ៉ាងសមរម្យ ថែមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់ពលករកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ។

 

ទន្ទឹងនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះបងប្អូនពលករខ្មែរ ដែលមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ជាការចូលរួមចំណែក រកចំណូលជូនជាតិ ដែលបងប្អូនពលករខ្មែរនៅថៃមានចំនួន ១,២លាននាក់ ម្នាក់ៗក្នុងមួយខែបានផ្ញើប្រាក់ទៅផ្ទះប្រមាណ ១៦៧ដុល្លារអាម៉េរិក ហើយបើគិត ១ឆ្នាំ បងប្អូនពលករយើងបានផ្ញើលុយទៅក្រុមគ្រួសារ ជាងពាន់លានដុល្លារអាម៉េរិក និងនៅពេលបងប្អូនយើង វិលត្រឡប់ទៅប្រទេសកំណើត នឹងមានចំណេះ និងជំនាញការងារ មកអភិវឌ្ឍប្រទេសផងដែរ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជា បន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រទេសគេឲ្យបានល្អ ជៀសវាងបង្កបញ្ហាដែលធ្វើឲ្យមានទោសទណ្ឌដល់ខ្លួន។

 

 ឯកឧត្តមបណ្ឌិត បន្តថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកថ្មីៗនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់បំផុត ដែលក្នុងនោះក៏មានបងប្អូនពលករ និងក្រុមគ្រួសាររបស់បងប្អូន បានទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សបញ្ជាក់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង ដែលជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ គូសបញ្ជាក់ថា គណៈកម្មការបានបើកយុទ្ធនាការផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករដោយផ្ដល់លិខិតធ្វើដំណើរ TD និងចេញប័ណ្ណ OCWC និងឯកសារផ្សេងទៀតដែលធានាបាននូវភាពស្របច្បាប់ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ជារួមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជានិច្ចជាកាល បានផ្ដល់នូវការគាំពារគ្រប់បែបយ៉ាងជូនដល់បងប្អូនពលករ និងក្រុមគ្រួសារ។ 

 

គួរបញ្ជាក់ជូនដែរថា រោងចក្រ CPF (Thailand) Public Company Limited.) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ បានចាប់ដំណើរការអាជីវកម្មនៅប្រទេសថៃ តាំងពីឆ្នាំ ១៩៩៦។ រោងចក្រ CPF ជារោងចក្រផលិតសាច់មាន់គ្រប់ប្រភេទ មានទាំងសាច់មាន់ស្រស់ ទាំងអាហារឆ្អិន សម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅប្រទេស បច្ចុប្បន្នក្រុមហ៊ុន CPF នៅខេត្តនគររាជសីមា មានពលករទាំងអស់សរុបចំនួន ៨ ៣៥២នាក់ ក្នុងនោះ ពលករកម្ពុជា មានចំនួន ២ ២៧៥នាក់ (ស្រី ១ ០៩៧នាក់)៕

Image Gallery

Click to enlarge image IMG_20220807_155139_399.jpg
Click to enlarge image IMG_20220807_155140_701.jpg
Click to enlarge image IMG_20220807_155146_980.jpg
Click to enlarge image IMG_20220807_155150_659.jpg
Click to enlarge image IMG_20220807_155152_236.jpg
Click to enlarge image IMG_20220807_155155_014.jpg
Click to enlarge image IMG_20220807_155157_022.jpg
Click to enlarge image IMG_20220807_155202_473.jpg
Click to enlarge image IMG_20220807_155204_744.jpg
Click to enlarge image IMG_20220807_155210_216.jpg
Click to enlarge image IMG_20220807_155213_057.jpg
Click to enlarge image IMG_20220807_155215_439.jpg
Click to enlarge image IMG_20220807_155217_440.jpg
Click to enlarge image IMG_20220807_155219_688.jpg
Click to enlarge image IMG_20220807_155223_261.jpg
Click to enlarge image IMG_20220807_155226_112.jpg
Click to enlarge image IMG_20220807_155227_787.jpg
Click to enlarge image IMG_20220807_155230_838.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1966.html#sigProId26535aca3a

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

.

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.