Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1905

លោកជំទាវ ស៊ើង សរសុចិត្តា អញ្ជើញជាអធិបតីបើក “វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាព ក្រោមឱវាទក្រសួង”

 ច័ន្ទ, 20 មិថុនា 2022 10:19  |  3068 times  |   Print  |   Email
  • Image Gallery
លោកជំទាវ ស៊ើង សរសុចិត្តា អញ្ជើញជាអធិបតីបើក “វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាព ក្រោមឱវាទក្រសួង”

(ភ្នំពេញ)៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អុិត សំហេង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើក “វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាព ក្រោមឱវាទក្រសួង” ដែលរៀបចំឡើងដោយ ក្រុមការងារយេនឌ័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

នាឱកាសនោះ លោកជំទាវ ស៊ើង សរសុចិត្តា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភានេះ ផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសារៈសំខាន់របស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ ជាក់ស្តែងរាជរដ្ឋាភិបាលមាន “ យុទ្ធសាស្រ្តចតុកោណ ” ដែលបានកំណត់នូវគោលដៅនៃការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ជូនពលករកម្ពុជាឲ្យបាន ពេញលេញការលើកស្ទួយ សមធម៌ និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងប្រសិទ្ធភាពក្នុងវិស័យមុខងារសាធារណៈ។ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ផ្សេងៗ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តនេះក៏បានគូសបញ្ជាក់ច្បាស់ថា “ ស្រ្តីគឺជាឆ្អឹងខ្នង ” នៃសេដ្ឋកិច្ច និងសង្គមជាតិយើង។ 

 

តាមរយៈយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើអោយមាន សមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គម ដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធ និង ឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបាន ធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីអោយស្ត្រី អាចជៀសផុតពីអំពើហឹង្សា ការជួញដូរ ការរំលោភសេពសន្ធវៈ និងរាល់ទម្រង់ដ៏ទៃទៀតនៃអំពើហឹង្សា។ ចំណែកដ៏សំខាន់មួយទៀតក្នុងកិច្ចការនេះ គឺការយកចិត្តទុកដាក់បង្កើនសមមាត្រនៃ ការចូលរួមរបស់ស្រ្តីអោយបានច្រើនជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់កម្រិតតាំងពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន។ 

 

លោកជំទាវរដ្ឋលេខាធិការ លើកឡើងថា ជាការពិត ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រជាការងារមួយចាំបាច់ដែល ទាមទារនូវការពង្រឹងសមត្ថភាពជាប្រចាំ ជាក់ស្តែងវគ្គបណ្តុះបណ្តាលរយៈពេល ០៣ ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ច្បាស់ពី អនុសាសន៍ទាំង១២ចំណុចរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា អនុប្រធានកិតិ្តយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានដាក់ចេញនៅក្នុងអំឡុងពេល កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០-២០២១ និងលើកទិសដៅសកម្មភាព ការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អនុសាសន៍ ០៦ចំណុច របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ គោលគំនិតនៃការបញ្ជ្រាបយេនឌ័រ ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ ភាពជាដៃគូក្នុងការលើកកម្ពស់សមភាពយេនឌ័រ របកគំហើញ និងផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធផ្លូវភេទលើកុមារតាមប្រព័ន្ធ​អនឡាញ ឆ្នាំ២០២១-២០២៥ និង គោលការណ៍បំលាស់ប្តូរយេនឌ័រ និងបរិយាប័នពិការភាព ហើយប្រែក្លាយការយល់ដឹងដែលទទួលបាននាពេលនេះ ឲ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដប្រកបដោយប្រសិទ្ធភាព៕

Image Gallery

{gallery}1905{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.