Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1861

គណៈកម្មការរៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាន បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារទទួលបន្ទុករៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នីមួយៗ

 ពុធ, 27 មេសា 2022 11:17  |  5006 times  |   Print  |   Email
  • Image Gallery
គណៈកម្មការរៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាន បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារទទួលបន្ទុករៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នីមួយៗ

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាន និងព្រឹត្តិការណ៍នានាក្នុងឆ្នាំ២០២២ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលធ្វើជាប្រធាន និងម្ចាស់ផ្ទះ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការនេះដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារទទួលបន្ទុករៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នីមួយៗ។ 

 

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកជូនអង្គប្រជុំថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបានសមិទ្ធផលសំខាន់ៗ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ ភាពធន់ និងបរិយាបន្ន ក្រោមមូលបទ "អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា" (ASEAN A.C.T.: Addressing Challenges Together)។ 

 

ដើម្បីចូលរួមចំណែកគាំទ្រដល់ភាពជាប្រធានអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២២ សម្រាប់ក្របខ័ណ្ឌវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រសួងបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាអាទិភាពគឺការអនុម័ត "សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន" នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ 

គួរបញ្ជាក់ជូនថា វាជាលើកទី៣ ហើយដែលកម្ពុជាទទួលកិត្តិយសក៏ថ្លៃថ្លា និងប្រកបដោយមោទនភាពធ្វើប្រធាននៅក្នុងឆ្នាំ២០២២ នេះ។ ដោយឡែក នៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ចំនួន ៨ ផងដែរ រួមមាន៖ 

 

១. កិច្ចប្រជុំគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ លើកទី១៥ (15th ACMW)

 

២. កិច្ចប្រជុំគណៈកម្មការក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន លើកទី១០ (10th AQRFC)

 

៣. សិក្ខាសាលា និងចងក្រងឯកសារស្តីពី “ឧត្តមានុវត្តន៍ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅសហគ្រាសធុនតូច និងមធ្យម កន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការដ្ឋានសំណង់ខ្នាតតូចនៅក្នុងបណ្តាប្រទេសអាស៊ាន”

 

៤. វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៥ (15th AFML)

 

៥. សិក្ខាសាលាស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ (សេដ្ឋកិច្ចក្រៅប្រព័ន្ធ)

 

៦. សន្និសីទរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន លើកទី៤០ (40th CAFEO)

 

៧. សន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ (11th ALIC) និងកិច្ចប្រជុំគណៈកម្មការអធិការកិច្ចការងារអាស៊ានលើកទី២ (2nd ALICOM)

 

៨. កិច្ចសន្ទនាសង្គមត្រីភាគីថ្នាក់តំបន់អាស៊ាន លើកទី១៣ (13th ARTSD)

Image Gallery

{gallery}1861{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.