Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ គឺជាកត្តាចាំបាច់ក្នុងការធានាការគោរពច្បាប់ការងារ ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក

 ច័ន្ទ, 16 វិច្ឆិកា 2026 16:05  |    ផ្សព្វផ្សាយដោយ MLVT  |  127 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ គឺជាកត្តាចាំបាច់ក្នុងការធានាការគោរពច្បាប់ការងារ ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក

(ភ្នំពេញ)៖ ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គវិក្រឹតការស្តីពីច្បាប់ការងារ និងបច្ចេកទេសអធិការកិច្ចការងារសម្រាប់អធិការការងារ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ ក៏ដូចជាធានាការគោរពច្បាប់ការងារ ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។

 

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះមុំទី១ ផ្តោតលើការអភិវឌ្ឍ​មូលធនមនុស្ស និងមុំទី៣ ផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារ សំដៅអភិវឌ្ឍទីផ្សារការងារ និងពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាដៃគូសង្គមដ៏សំខាន់ក្នុងការជ្រោមជ្រែងការអភិវឌ្ឍសង្គម និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

 

ដើម្បីចូលរួមគាំទ្រនិងអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានដាក់ចេញនូវគោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ សម្រាប់ជាផែនទីចង្អុលផ្លូវក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្ស៊ីនិងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។

 

ឯកឧត្តមបានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺជាមូលដ្ឋានសំខាន់ក្នុងការគ្រប់គ្រងទំនាក់ទំនងការងារ និងការធានាឱ្យមានតុល្យភាពរវាងសិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។ ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ត្រូវការយន្តការត្រួតពិនិត្យ និងតាមដានដែលមានភាពច្បាស់លាស់ វិជ្ជាជីវៈ សុក្រឹតភាព និងឯករាជ្យក្នុងការបំពេញមុខងារតាមច្បាប់។

 

ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា ការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ គឺជាកត្តាចាំបាច់ក្នុងការធានាការគោរពច្បាប់ការងារ ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

 

ឯកឧត្តមក៏បានផ្តល់អនុសាសន៍តាមរយៈវិធានការសំខាន់ៗចំនួន៥ ដើម្បីជំរុញការកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការធ្វើអធិការកិច្ចការងារ រួមមាន៖ ទី១.ត្រូវបន្តពង្រឹងចំណេះដឹងផ្នែកច្បាប់ស្ដីពីការងារដល់អធិការការងារ, ទី២.ត្រូវធ្វើទំនើបកម្មបច្ចេកទេសអធិការកិច្ចការងារ ដោយផ្តោតលើការធ្វើអធិការកិច្ចផ្អែកលើហានិភ័យ និងទិន្នន័យ, ទី៣.ត្រូវពង្រឹងជំនាញអនុវត្តជាក់ស្តែង, ទី៤.ត្រូវពង្រឹងកិច្ចសហការ និងការចូលរួមពីភាគីពាក់ព័ន្ធ, ទី៥.ត្រូវលើកកម្ពស់សីលធម៌វិជ្ជាជីវៈ និងសុចរិតភាពរបស់អធិការការងារ៕

 

#MLVT #HENGSour


Click to enlarge image o_1k7hpoicq1big1hcn1kctck714iai.jpeg
Click to enlarge image o_1k7hpoicq1mf47lr18arr821032j.jpeg
Click to enlarge image o_1k7hpoicq1q8a74p1qc9uu2imhn.jpeg
Click to enlarge image o_1k7hpoicq1sf7hag19mkvu4akmm.jpeg
Click to enlarge image o_1k7hpoicq15ob1lu1aeuo181o1gl.jpeg
Click to enlarge image o_1k7hpoicqd2o11327gd646p0ip.jpeg
Click to enlarge image o_1k7hpoicqickj8r42l1oq18tjk.jpeg
Click to enlarge image o_1k7hpoicqpc71ipedn6vetl5io.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3876.html#sigProId0d6eace1a6

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.