Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ ជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញយុវជនឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

 អាទិត្យ, 18 តុលា 2026 16:47  |    ផ្សព្វផ្សាយដោយ MLVT  |  63 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ក្រសួងការងារ ជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញយុវជនឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅ The Factory Phnom Penh លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ "ពិព័រណ៍អាជីពការងារក្នុងវិស័យច្បាប់ ឆ្នាំ២០២៦" ដោយមានការចូលរួមពីស្ថាបនិក The Blueprint តំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន វាគ្មិន ភ្ញៀវកិត្តិយស ព្រមទាំងសិស្ស-និស្សិត និងយុវជនប្រមាណ ៣០០នាក់។ ពិព័រណ៍នេះមានគោលបំណងចែករំលែកពុទ្ធិចំណេះដឹង និងបទពិសោធ ព្រមទាំងផ្សារភ្ជាប់និស្សិត និងយុវជនជាមួយអ្នកជំនាញផ្នែកច្បាប់ និងនិយោជក ដើម្បីជួយតម្រង់ទិសអាជីពឱ្យស្របតាមចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ។

 

លោកជំទាវបានបញ្ជាក់ថា ពិព័រណ៍នេះបានផ្ដល់ឱកាសដល់យុវជនឱ្យឈ្វេងយល់ពីជម្រើសអាជីពក្នុងវិស័យច្បាប់ ឱកាសអាហារូបករណ៍ និងតម្រូវការជំនាញរបស់និយោជក តាមរយៈការចែករំលែកចំណេះដឹង បទពិសោធ និងការពិភាក្សាជាមួយអ្នកជំនាញ។ ទន្ទឹមនេះ ការរីកចម្រើននៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្ម ទាមទារឱ្យយុវជនបន្តរៀនសូត្រ ពង្រឹងជំនាញវិជ្ជាជីវៈ ជំនាញទន់ និងភាសាបរទេស ព្រមទាំងប្រកាន់ខ្ជាប់ក្រមសីលធម៌ ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ និងការពារទិន្នន័យសម្ងាត់។

 

លោកជំទាវបានលើកឡើងថា ចំណេះដឹងផ្នែកច្បាប់អាចបើកឱកាសការងារជាច្រើននៅក្នុងស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការនានា។ ដើម្បីឱ្យជំនាញរបស់យុវជនឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ត្រូវពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានអប់រំ និស្សិត និយោជក និងដៃគូពាក់ព័ន្ធ ក្នុងការផ្ដល់ព័ត៌មានអាជីព កែលម្អការបណ្ដុះបណ្ដាល និងបង្កើតឱកាសកម្មសិក្សា និងការងារជាក់ស្ដែង។ ទិសដៅនេះស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួង ដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស។

 

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បន្តផ្ដល់ព័ត៌មានអំពីមុខរបរ ឱកាសការងារ សេវាប្រឹក្សាអាជីព និងការផ្គូផ្គងការងារ ព្រមទាំងសហការរៀបចំពិព័រណ៍ និងវេទិកាការងារនានា។ លោកជំទាវបានណែនាំឱ្យយុវជនរៀបចំផែនការអាជីព ពង្រឹងសមត្ថភាព និងស្វែងរកបទពិសោធជាក់ស្ដែង ខណៈនិយោជក និងអ្នកជំនាញគួរបន្តចែករំលែកចំណេះដឹង ផ្ដល់ការណែនាំ និងបង្កើតឱកាសសម្រាប់យុវជនអភិវឌ្ឍជំនាញ និងត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារ។

 

ជាមួយគ្នានេះ លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនមានជំនឿលើខ្លួនឯង ហ៊ានចាប់ផ្ដើមអាជីព បន្តរៀនសូត្រ និងមិនបាក់ទឹកចិត្តចំពោះឧបសគ្គ ព្រមទាំងប្រើប្រាស់ចំណេះដឹងដោយសុចរិតភាព និងការទទួលខុសត្រូវ ដើម្បីលើកកម្ពស់ការគោរពច្បាប់ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ The Blueprint និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនឹងបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់យុវជន ក្នុងការអភិវឌ្ឍសមត្ថភាព និងសម្រេចបាននូវអាជីពដែលខ្លួនប្រាថ្នា៕

 

#MLVT #HENGSour


Click to enlarge image o_1k576krsk1bc317hd1aid18021e9mm.jpeg
Click to enlarge image o_1k576krsk1h375a5e8vlb41o2cj.jpeg
Click to enlarge image o_1k576krsk1j8nmn9e56c9s1a24q.jpeg
Click to enlarge image o_1k576krsk1nncdva1nd092c1tmjn.jpeg
Click to enlarge image o_1k576krsk1prsigo15tsuoe1k2vr.jpeg
Click to enlarge image o_1k576krsk7ja12k0qc3gm01ijjl.jpeg
Click to enlarge image o_1k576krsk11bm1rvvttd1eqti17p.jpeg
Click to enlarge image o_1k576krsk12gkq4p1vb21u2ek8uo.jpeg
Click to enlarge image o_1k576krskker3jfpb1ktd1fedk.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3836.html#sigProIdedab99b844

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.