Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ និង EU រៀបចំកម្មវិធី NTTI BizConnect Cambodia 2026 តភ្ជាប់គ្រឹះស្ថាន TVET និយោជក និងយុវជន ដើម្បីពង្រឹងជំនាញ និងឱកាសការងារឆ្លើយតបតម្រូវការឧស្សាហកម្ម

 ពុធ, 14 តុលា 2026 12:33  |    ផ្សព្វផ្សាយដោយ MLVT  |  144 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ក្រសួងការងារ និង EU រៀបចំកម្មវិធី NTTI BizConnect Cambodia 2026 តភ្ជាប់គ្រឹះស្ថាន TVET និយោជក និងយុវជន ដើម្បីពង្រឹងជំនាញ និងឱកាសការងារឆ្លើយតបតម្រូវការឧស្សាហកម្ម

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី NTTI BizConnect Cambodia 2026 នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានការចូលរួមពីតំណាងស្ថាប័នរាជរដ្ឋាភិបាល ភ្ញៀវអន្តរជាតិ ក្រុមហ៊ុន គ្រឹះស្ថានបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតជាង ៣០០នាក់។ កម្មវិធីនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់វេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត ក្នុងការផ្លាស់ប្តូរព័ត៌មានពីតម្រូវការកម្លាំងពលកម្ម។

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះវិទ្យាស្ថាន NTTI, កម្មវិធីកញ្ចប់ការតភ្ជាប់ប្រកបដោយចីរភាពសហភាពអឺរ៉ុប-អាស៊ាន –ការអប់រំកម្រិតខ្ពស់ (SCOPE-HE), វិស័យឯកជន និងដៃគូពាក់ព័ន្ធ ដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើង ដែលកម្ពុជាជាប្រទេសទី២ បន្ទាប់ពីប្រទេសទីម័រខាងកើត។ កម្មវិធីនេះ ក៏ជាការបន្តការតភ្ជាប់សិស្ស-និសិ្សត TVET ជាមួយនឹងវិស័យឯកជន ជាពិសេសការបំពេញចន្លោះប្រហោងកម្លាំងពលកម្មជំនាញ និងគុណវុឌ្ឍិស្របតាមតម្រូវការរបស់ឧស្សាហកម្ម និងឆ្លើយតបនឹងបរិបទសកល គឺអន្តរកាលបៃតង និងបរិវត្តកម្មឌីជីថល។

 

ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព ផលិតភាព និងភាពបត់បែន ដើម្បីជួយឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម ទាក់ទាញការវិនិយោគ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា។ ជាក់ស្តែង រាជរដ្ឋាភិបាលបច្ចុប្បន្ន បានដាក់ការអភិវឌ្ឍ “មូលធនមនុស្ស” ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានផ្តល់អាទិភាពខ្ពស់សំដៅប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ តម្លៃបន្ថែម និងផ្អែកលើបច្ចេកវិទ្យា តាមរយៈការរៀបចំគោលនយោបាយជាតិសំខាន់។ 

ឯកឧត្តមបានជម្រាបជូនថា ក្រសួងបានធ្វើទំនើបកម្មកម្មវិធីសិក្សា TVET និងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ដែលជាចំណុចស្នូលអាចធ្វើឱ្យ TVET ទទួលបានជោគជ័យ។ ដើម្បីឱ្យកម្មវិធីនេះបន្តរីកចម្រើន ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាលកំណត់វិស័យសហប្រតិបត្តិការឱ្យបានច្បាស់លាស់ ហើយគណៈកម្មការរៀបចំក៏ត្រូវប្រមូលផ្តុំឱកាសភាពជាដៃគូ និងសកម្មភាពបន្ត ទៅជាផែនការសកម្មភាព។ ចំពោះនិស្សិត សូមចាត់ទុកវេទិកានេះ ជាឱកាសរៀនសូត្រពីនិយោជក ឈ្វេងយល់ពីមាគ៌ាអាជីព ពីការរំពឹងទុកនៃវិស័យឧស្សាហកម្ម និងកសាងទំនាក់ទំនងវិជ្ជាជីវៈ។ វិស័យឯកជន ក៏សូមណែនាំដល់សិស្សពីការត្រៀមខ្លួន ជាពិសេសជំនាញទន់ និងគួរយល់ថា ការវិនិយោគលើកជំនាញ បុគ្គលិក និងការផ្តល់ឱកាសចុះកម្មសិក្សា ជាការវិនិយោគលើក្រុមហ៊ុនរបស់ខ្លួន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្មវិធី SCOPE-HE ក៏ដូចជា EU នឹងបន្តគាំទ្រវេទិកានេះទៀត រួមទាំងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសកម្មវិធី TVET។ 

 

នាឱកាសនេះ ឯកឧត្តម Igor Driesmans មានប្រសាសន៍ថា គម្រោង BizConnect ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់របស់ EU ក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានបំណងលើកកម្ពស់ការអប់រំឧត្តមសិក្សា និងនាំមកនូវការជួបជុំគ្នារវាងគ្រឹះស្ថានបណ្តុះបណ្តាល អាជីវកម្ម និងនិស្សិត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ពីជំនាញដែលនិយោជកត្រូវការ និងបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមគូសបញ្ជាក់ថា EU ចង់ឃើញយុវជនកម្ពុជាអាចកសាងអនាគតខ្លួនតាមរយៈជំនាញដែលពួកគេកំពុងអភិវឌ្ឍ និងសង្ឃឹមថា វិស័យធុរកិច្ចនឹងមើលឃើញពីសារៈសំខាន់នៃការវិនិយោគលើធនធានមនុស្ស។ EU មានមោទនភាពដែលបានសហការជាមួយកម្ពុជា ដើម្បីរួមគ្នាកសាងអនាគតមួយដែលកាន់តែបៃតង កាន់តែឌីជីថល និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។

 

សូមបញ្ជាក់ថា BizConnect ជាគំនិតផ្តួចផ្តើមពង្រឹងសមត្ថភាពដ៏សំខាន់ ដែលគាំទ្រដោយ EU ក្រោមកម្មវិធី SCOPE-HE។ កម្មវិធី NTTI BizConnect Cambodia 2026 នឹងក្លាយជាមូលដ្ឋានសម្រាប់កសាងភាពជាដៃគូដែលមាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សិស្ស-និស្សិត ក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាលនាពេលអនាគត ហើយសិស្សដែលបញ្ចប់ការសិក្សានឹងមានសមត្ថភាព និងត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីចូលរួមក្នុងទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕

#MLVT #HENGSour


Click to enlarge image o_1k4sejqeu1egt1n0i160i109rmoru.jpeg
Click to enlarge image o_1k4sejqeu1g1u1t9l1vl8tv7vtn.jpeg
Click to enlarge image o_1k4sejqeu1gmk3hulre1r1j1eeir.jpeg
Click to enlarge image o_1k4sejqeu1kr1od2124n38d1jtfm.jpeg
Click to enlarge image o_1k4sejqeu4bih451jpg16pfhfqq.jpeg
Click to enlarge image o_1k4sejqeu10ecjojrft1updeitt.jpeg
Click to enlarge image o_1k4sejqeu11kg1a9jaukvmtsjmv.jpeg
Click to enlarge image o_1k4sejqeu12n6796kvil05vsfl.jpeg
Click to enlarge image o_1k4sejqeu52u14o814n9sv9lo3s.jpeg
Click to enlarge image o_1k4sejqeujc21042155v54hehtp.jpeg
Click to enlarge image o_1k4sejqeurbg1fuo1j2fem4129ko.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3830.html#sigProIde2f667ac41

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.