Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារសហការជាមួយសមាគមមិត្តយើងរៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ និងពលរដ្ឋប្រមាណ ៥០០នាក់ នៅសង្កាត់ចោមចៅទី១

 ច័ន្ទ, 15 កញ្ញា 2025 11:10  |    Written by MLVT  |  63 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារសហការជាមួយសមាគមមិត្តយើងរៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ និងពលរដ្ឋប្រមាណ ៥០០នាក់ នៅសង្កាត់ចោមចៅទី១

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុង”កម្មវិធីសក់ និងសម្រស់មិត្តយើង” ដើម្បីផ្តល់ជូនការកាត់សក់បង្កក់សិរីក្នុងឱកាសភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។

 

ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ពិធីកាត់សក់ដែលធ្វើឡើងនាពេលនេះ ជាការបង្កើតភាពជិតស្និទ្ធ និងបង្ខិតទំនាក់ទំនងរវាងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែករបស់បងប្អូនប្រជាពលរដ្ឋ និងជាការលើកសម្រស់និងសិរីសួស្តីដល់អ្នកចូលរួមផងដែរ។

 

ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់បងប្អូនកម្មករដែលនឹងត្រឡប់ទៅស្រុកកំណើតក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បើបានជួបបងប្អូនពលករដែលទើបត្រឡប់មកពីថៃ សូមចូលរួមផ្សព្វផ្សាយឱកាសការងារទៅដល់ពួកគាត់ បើសិនជាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបងប្អូនធ្វើការកំពុងត្រូវការជ្រើសរើសបុគ្គលិក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នេីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ជួយផ្សព្វផ្សាយលេខ ១២៩៧ ដើម្បីក្រសួងការងារជួយចុះឈ្មោះស្វែងរកការងារជូន។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្សព្វផ្សាយពីការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌមានរថយន្តក្រុងជិត ៦០០គ្រឿង ដែលជាអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីសម្រួលដល់ការចំណាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអរគុណដល់សមាគមមិត្តយើង ក្រុមការងារអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ និងខណ្ឌ ទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA នៃក្រសួងការងារ ដែលផ្តល់ព័ត៌មានការងារ ជាពិសេស ជាងកាត់សក់ស្ម័គ្រចិត្តទាំងអស់ រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀតដែលបានធ្វើឱ្យកម្មវិធីកាត់សក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋនៅមូលដ្ឋានសម្រេចបានជោគជ័យ៕ 

 

#MLVT #HENGSour


Click to enlarge image IMG_3380.jpeg
Click to enlarge image IMG_3381.jpeg
Click to enlarge image IMG_3382.jpeg
Click to enlarge image IMG_3383.jpeg
Click to enlarge image IMG_3384.jpeg
Click to enlarge image IMG_3385.jpeg
Click to enlarge image IMG_3386.jpeg
Click to enlarge image IMG_3387.jpeg
Click to enlarge image IMG_3388.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3335.html#sigProId8ef8f1dbb2

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.